ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំណែនាំឱ្យសិស្សលេងល្បែងប្រជាប្រិយ តែហាមលេងបាញ់ទឹក និងលាបម្សៅ

ភ្នំពេញ៖ ក្រសួងអប់រំណែនាំឱ្យតាមសាលារៀនមានការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ប៉ុន្តែហាមលេងបាញ់ទឹក ជះទឹក លាបម្សៅ និងដុតផាវដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំជំរុញឱ្យសិស្សនៅតាមសាលារៀនរដ្ឋ និងឯកជន នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីចូលរួមអភិរក្ស និង លើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន។

ក្រសួងអប់រំណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបង្កលក្ខណៈឱ្យសិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និងចង្វាក់រាំប្រពៃណី ឬរបាំខ្មែរផ្សេងទៀត និងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

ជាមួយគ្នានេះដែរ ក្រសួងអប់រំហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ និងស្នើឱ្យសហការជិតស្និទ្ធជាមួយឪពុកម្តាយ សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួលព័ត៌មានស្ដីពីការលេងល្បែងអសុវត្ថិភាពទាំងឡាយទាំងក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។

គួរឱ្យដឹងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ បានអំពាវនាវឲ្យគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយថានេះជាការពង្រឹង និងថែរក្សាវប្បធម៌ប្រពៃណីរបស់ជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក