ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់បានជនសង្ស័យ២រូប ក្រោយកាប់យុវជនម្នាក់រងរបួសនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបញ្ជូនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៦នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជិះម៉ូតូ ដេញកាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសនៅក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា បន្ទាប់ពីចុះស្រាវជ្រាវ រហូតកំណតមុខសញ្ញា កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៦នាក់យកមកសួរនាំ។

លោកស្នងការបន្តថា ជនសង្ស័យ ២នាក់ ១-ឈ្មោះ វី សារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ លី ដូច ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការទៅតាមនីតិវិធី។

ជាមួយគ្នានោះលោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ បានដាក់ចេញបទបញ្ជាដល់អធិការក្រុង-ស្រុក ប៉ុស្ដិ៍នគរបាលឃុំ-សង្កាត់ ចូលរួមអនុវត្តឱ្យបានម៉ឺតមាំនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវបង្ក្រាប់រាល់បទល្មើសផ្សេងៗដែលបង្កអសន្តិសុខដល់សង្គម ជាពិសេសក្មេងទំនើប និងករណីជួញដូរគ្រឿងញៀនជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក