សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពស្ត្រីដែលរំលូតកូននៅគ្លីនិកដើមអង្រ្កង

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពស្ត្រីដែលរំលូតកូនក្នុងផ្ទៃហើយត្រូវបានគ្រូពេទ្យនៃគ្លីនិកដើមអង្រ្កងកាយទងស៊ុកដោយទាំងពោះវៀនដែលបានស្លាប់នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ ទៅចូលរួមបុណ្យសពស្ត្រីជនរងគ្រោះ សៀង ស្រីអូន ក្រោយគ្រូពេទ្យកាល់ម៉ែតបានដឹកបញ្ជូនស្ត្រីជនរងគ្រោះទៅដល់ស្រុកកំណើតគាត់នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអ្នកម្តាយមនុស្សធម៌ មានក្តីក្តុកក្តួល រន្ធត់ចិត្តក្រៃលែង និងតែងតែយកចិត្តទុកដាក់គិតគូរជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃកើតហេតុដំបូង ជួយសង្គ្រោះបន្ទាន់ ព្យាបាល ថែទាំ លើកទឹកចិត្ត នឹកសង្ឃឹមថានឹងបានជាសះស្បើយឡើងវិញ។ ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យកាល់ម៉ែត្រ និងគ្រូពេទ្យនៅប្រទេសខិតខំជួយសង្គ្រោះយ៉ាងណាក៏មិនអាចអាចយកឈ្នះចង្កូមមច្ចុរាជបានឡើយ។

លោកស្រីបានថ្លែងថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព សៀង ស្រីអូន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់លោក ផេង វឿន ដែលត្រូវជាស្វាមីរបស់ស្រីអូន ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការលំបាកដើម្បីជីវិតរស់នៅបន្តទៀត ជាពិសេសត្រូវជំរុញកូនស្រីអាយុទើបតែជាង៣ឆ្នាំឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ដើម្បីអនាគតភ្លឺស្វាង។

អ្នកស្រី ស្រីអូន បានស្លាប់ក្នុងអំឡុងពេលក្រុមគ្រួសារដឹកបញ្ជូនទៅស្រុកកំណើតនៅឯខេត្តកំពតទាំងយប់ម៉ោង៤ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោយក្រុមគ្រូពេទ្យកាល់ម៉ែត្របានបញ្ជាក់ថា ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបានតទៅទៀត បើទោះបីគ្រូពេទ្យខិតខំបានជួយសង្គ្រោះអស់ពីលទ្ធភាពអស់រយៈពេល ៣ខែកន្លងមកក្តី។

អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ ឡឹម តារា បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីដែលរំលូតកូននោះមានជំងឺធ្វើទុក្ខក្នុងខ្លួនដែលឈានដល់ចូលបន្ទប់សង្គ្រោះបន្ទាន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក