ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីដែលត្រូវគ្រូពេទ្យកាយសពទារកធ្វេសប្រហែសដោយទាំងពោះវៀនបានស្លាប់តាមផ្លូវទៅស្រុកកំណើត

ភ្នំពេញ៖ ស្ត្រីដែលពេទ្យឯកជនមួយកាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បានទទួលមរណភាពនាម៉ោង ៤ទាបភ្លឺឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្របានខិតខំព្យាយាមព្យាបាលអស់ពីលទ្ធភាព។

 លោក សា វឿន ដែលជាប្តីជនរងគ្រោះ បានបញ្ជាក់ប្រាប់ EAC news តាមទូរសព្ទថា ភរិយារបស់លោកបានស្លាប់នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោយក្រុមគ្រូពេទ្យបានជួយអស់ពីលទ្ធភាព។ បើតាមលោក សា វឿន ភរិយារបស់ខ្លួនមានអាការធ្ងន់ធ្ងរ ទើបក្រុមគ្រួពេទ្យបានប្រាប់ឱ្យក្រុមគ្រួសារត្រៀមចិត្តជាមុន ហើយអនុញ្ញាតឱ្យដឹកជនរងគ្រោះទៅស្រុកកំណើតនៅឯខេត្តកំពត។

លោក សា វឿន បានបញ្ជាក់ថា លោកបានដឹកប្រពន្ធរបស់ខ្លួនចេញពីមន្ទីរពេទ្យទាំងយប់ ដោយជិះបានតែ ១០គីឡូម៉ែត្រ ភរិយារបស់ខ្លួនក៏ដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។

បច្ចុប្បន្នសពស្ត្រីរងគ្រោះបានយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះដែលស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

គូសបញ្ជាក់ថាស្ត្រីជនរងគ្រោះបានទទួលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយឥតគិតថ្លៃអស់រយៈ ៣ខែ។

សូមរំលឹកថា ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជន «ដើមអង្រ្កង» ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយក្រុមគ្រូពេទ្យេរបស់គ្លីនិកនេះបានកាយយកសពកូនក្នុងផ្ទៃចេញ ដោយការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក