ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃអះអាងថាគ្មានផលប៉ះពាល់ណាមួយលើប្រទេសថៃពីវិបត្តិធនាគារអាមេរិកឡើយ

ថៃ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា នឹងពុំមានផលប៉ះពាល់ធំធេង ឬធ្ងន់ធ្ងរណាមួយដែលកើតឡើងប្រទេសថៃនោះឡើយ ពាក់ព័ន្ធទៅនឹងវិបត្តិធនាគារដែលកើតមាននៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃក៏បានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើការប្រែប្រួលជាសកលប៉ះពាល់ដល់សេដ្ឋកិច្ច ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ 

សន្ទស្សន៍ភាគហ៊ុនសំខាន់របស់ថៃបានកើនឡើងវិញ ២.៥ភាគរយ បន្ទាប់ពីបានធ្លាក់ចុះជាង ៣ភាគរយកាលពីថ្ងៃអង្គារ ដែលជាការធ្លាក់ចុះធំបំផុតក្នុងមួយថ្ងៃក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ស្របពេលដែលទីផ្សារភាគហ៊ុនពិភពលោកកំពុងធ្លាក់ចុះដូចគ្នា។ លោក Arkhom បាននិយាយពាក់ព័ន្ធនឹងបញ្ហានេះថា ធនាគារកណ្តាលថៃបានបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុនៅក្នុងប្រទេសថៃថាពុំមានទំនាក់ទំនងជាមួយធនាគារដែលកំពុងមានបញ្ហាកើតឡើងនេះឡើយ។ 

រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃបានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ចេញនូវវិធានការចាំបាច់ប្រសិនបើមានផលប៉ះពាល់ណាមួយមកលើប្រទេសថៃពីការប្រែប្រួលជាសកលបណ្ដាល​មកពីវិបត្តិណាមួយដែលអាចកើតមាន ទោះជាប្រទេសទាំងមូលស្ថិតក្រោមរដ្ឋបាលបណ្ដោះអាសន្នក៏ដោយ។

គួររំឮកថា លោកនាយករដ្ឋមន្រ្តី Prayuth Cha-ocha ត្រូវបានគេរំពឹងថាគ្រោងនឹងធ្វើការរំលាយសភាចោលនៅខែក្រោយនេះ មុនពេលដែលសុពលភាពនៃអាណត្តិរបស់រដ្ឋាភិបាលត្រូវបានបញ្ចប់នៅខែនេះ ខណៈដែលប្រទេសថៃគ្រោងនឹងធ្វើការបោះឆ្នោតថ្នាក់ជាតិនាខែឧសភា ខាងមុខនេះ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Prayuth មានទំនុកចិត្តថាជំហរហិរញ្ញវត្ថុ និងសារពើពន្ធដ៏រឹងមាំរបស់ប្រទេសថៃនឹងអាចទប់ទល់នឹងការប្រែប្រួលជាសកលនៃសេដ្ឋកិច្ចពិភពលោក ហើយបានណែនាំភ្នាក់ងារពាក់ព័ន្ធឱ្យតាមដានស្ថានការណ៍យ៉ាងដិតដល់ និងធានាស្ថិរភាពហិរញ្ញវត្ថុថៃ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក