ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោអំពាវនាវឱ្យយកចិត្តទុកដាក់លើអនាម័យចំណីអាហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព អនាម័យចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលខិតជិតដល់ខាងមុខនេះ ជាពិសេសអុ្នកលក់អាហារតាមដងផ្លូវ ដោយត្រូវរក្សាអនាម័យខ្ពស់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ឱ្យដឹងថាអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះនឹងមានភ្ញៀវទេសចរជាតិ និង អន្តរជាតិច្រើនធ្វើដំណើរកំសាន្ត ដូចនេះសម្តេចអំពាវនាវឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ។

សម្តេចមានប្រសាសន៍ថា៖ «អំពាវនាវឱ្យមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ តាមហាងតូច ហាងធំ ប៉ុន្តែសំខាន់ជាងគេគឺអ្នកលក់តាមដងផ្លូវ និងកន្លែងតូចតាច»។

ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំឱ្យក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច សហការកំណត់ឱ្យអ្នកលក់ដូរ ជាពិសេសអ្នកលកើតាមដងផ្លូវ លក់ដូរតូចតាច ឱ្យដាក់ផ្លាកតម្លៃលើចំណីអាហារ ដើម្បីឲ្យអ្នកទិញទាំងជនជាតិខ្មែរ ជាពិសេសជនបរទេសងាយស្រួលក្នុងការទិញ ខណៈសម្តេចវាយតម្លៃថាក្នុងឆ្នាំនេះទេសចរអន្តរជាតិនឹងកើនឡើងជាង៤.៥លាននាក់។

គួរឱ្យដឹងដែរថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងត្រូវរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ដែលជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាក្នុងកម្ពុជា តែងតែរៀបចំសង្ក្រាន្តប្រចាំខេត្តនីមួយៗ ដោយមានការប្រជាជនជួបជុំគ្នាច្រើនកុះករ លេងល្បែងប្រជាប្រិយ ក៏ដូចជារាំចង្វាក់ប្រពៃណី ព្រមទាំងមានស្តង់ឬ តូបលក់ដូរផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក