ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Manchester United បញ្ជាក់ពីដំំណើរប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិក

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក សម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំ Pre-Season នារដូវក្ដៅនេះ និងជាការស្ទាបស្ទង់រៀបចំក្រុមឡើងវិញសម្រាប់ការប្រកួតប្រជែងនារដូវកាលក្រោយ។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាលនេះនៅព្រឹកថ្ងៃព្រហស្បតិ៍។

យ៉ាងណាមិញ ក្លិប Man Utd មិនបានបញ្ជាក់ច្បាស់អំពីពេលវេលា ឬទីតាំងណាមួយជាក់លាក់ក្នុងសហរដ្ឋអាមេរិកដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនោះទេ ប៉ុន្តែក៏បានបង្ហើបផងដែរថា កម្មវិធីជាក់លាក់នៃកម្មវិធី Pre Season នេះនឹងធ្វើការបើកបង្ហាញ និងបញ្ជាក់ច្បាស់លាស់នៅប៉ុន្មានសប្តាហ៍ខាងមុខ។

នាយកផ្នែកបាល់ទាត់ លោក John Murtough បាននិយាយថា៖ "នេះគឺជាដំណើរទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូងរបស់យើងក្នុងរយៈពេលជាង ៥ឆ្នាំ ហើយគ្រប់គ្នាកំពុងសម្លឹងឆ្ពោះទៅដំណើរនេះ"។ លោកបន្តថា៖ "យើងដឹងហើយថា ក្លិបបាល់ទាត់ Manchester United និងក្របខណ្ឌ Premier League គឺកំពុងតែមានការកើនឡើងនូវប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ដូច្នេះទើបយើងស្វែងរកការភ្ជាប់ទំនាក់ទំនងរវាងក្លិបរបស់យើងជាមួយអ្នកគាំទ្រនៅទីនោះ"។ 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះម្ចាស់ក្លិប Manchester United គឺគ្រួសារមហាសេដ្ឋីត្រកូល Glazer កំពុងឈានទៅរកកិច្ចព្រមព្រៀងក្នុងការលក់ក្លិបយក្សមួយនេះក្នុងកំណត់ត្រាបំបែកតម្លៃលក់ថ្លៃជាងគេក្នុងការលក់ក្លិបកីឡា ដែលក្លិបបានទទួលសំណើជាច្រើនជាពិសេសគឺសំណើពីក្រុមហ៊ុនឧស្សាហកម្មគីមី INEOS និងមហាសេដ្ឋីកាតា លោក Sheikh Jassim Bin Hamad Al Thani ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក