ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឲ្យមានការណែនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយមុនការចូលឆ្នាំខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលនេះជាការពង្រឹងវប្បធម៌ប្រពៃណីរបស់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី១៦ ខែមីនា នេះបានថ្លែងជាមួយក្ដីបារម្ភពីការបាត់បង់ល្បែងប្រជាប្រិយរបស់ខ្មែរ ដោយសារសិស្សសាលាមិនបានដឹង។

សម្ដេចថា៖ «នៅក្នុងសម័យកាលសកលភាវូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់បង់ណាស់ ប្រសិនបើខ្ជីខ្ជា នេះមិនជាបញ្ហាលេងសើចទេ»។

គួរឱ្យដឹងដែរថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំឱ្យមានការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន។

ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានអប់រំ ត្រូវបង្កលក្ខណៈឲ្យកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និង ល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក