ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាអាចនឹងពិចារណារឿង AUKUS ឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាអាចនឹងពិចារណាឡើងវិញរឿងការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយនុយក្លេអ៊ែររវាង អូស្ត្រាលី អង់គ្លេស និងអាមេរិក (AUKUS) បន្ទាប់ពីមានការវាយប្រហារជាថ្មីរឿងមូលដ្ឋានជើងទឹកសមុទ្ទរាមរបស់កម្ពុជា។ សម្ដេចតេជោឆ្ងល់ថាហេតុអីពួកលោកខាងលិចព្យាយាមឱ្យកម្ពុជាយល់ពីខ្លួនខណៈខ្លួនមិនយល់ពីកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពេលនេះមានយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរយៈមូលដ្ឋានជើងទឹកសមុទ្ទរាមឡើងវិញបើទោះបីកម្ពុជាបើកចំហរចំពោះការសាងសង់មូលដ្ឋានសមុទ្ទនេះរួចហើយ។

សម្ដេចតេជោបញ្ជាក់ថា មូលដ្ឋានសមុទ្ទរាមនឹងត្រូវតែបន្តធ្វើទៅមុខទៀតរហូតបញ្ចប់ការសាងសង់ព្រោះនេះជាសិទ្ធអធិបតេយ្យរបស់កម្ពុជាក្នុងការការពារខ្លួនប៉ុណ្ណោះ។

សម្ដេចបញ្ជាក់ជាថ្មីថា គ្មានវត្តមានកងទ័ពចិនណាម្នាក់នៅកម្ពុជានោះទេ និងផ្ដាំទៅប្រទេសដែលបន្តចោទប្រកាន់មកកម្ពុជាទាំងនោះឱ្យឆ្កួតតែឯងទៅ។

សម្ដេចថា៖ «កុំបបួលខ្មែរឆ្កួត ហើយកុំបបួលចិនឆ្កួត តែបើឆ្កួតខ្លួនឯងសុំអញ្ជើញឆ្កួតខ្លួនឯងទៅ»។

សម្ដេចតេជោនៅតែមិនអស់ចម្ងល់ថារឿងហេតុអ្វីបានជាកម្ពុជាខំពន្យល់ជាច្រើនហើយនៅតែប្រទេសលើកខាងលិចទាំងនោះមិនយល់ពីកម្ពុជា ខណៈកម្ពុជាយល់ពីការបកស្រាយរឿង AUKUS របស់អូស្ត្រាលី។

សម្ដេចថា៖ «បើអ្នកមិនព្រមយល់ខ្ញុំក៏មិនព្រមយល់ដល់អ្នកដែរ។ យើងកំពុងគិតគូរជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត យើងក៏បង្ហាញពីកង្វល់ព្រោះអានេះនៅលើគោកទំរាំនៅក្នុងទឹក គេថាអត់នុយក្លេអ៊ែរ ចុះបើមាននុយក្លេអ៊ែរវាយ៉ាងមិចទៅវិញ? អញ្ចឹងតើនាវាមុជទឹកសុខចិត្តឱ្យយើងឡើងឆែកទេ? គេមិនសុខចិត្តទេ»។

កិច្ចព្រមព្រៀងត្រីភាគី AUKUS ជាកិច្ចព្រមព្រៀងក្នុងការបង្កើនសមត្ថភាពផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះបានបង្កឲ្យមហាអំណាចចិនមានប្រតិកម្មជាខ្លាំង ដែលធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែកើនឡើងកម្ដៅបន្ថែម។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ អូស្ត្រាលី អាមេរិក និងចក្រភពអង់គ្លេស បានប្រកាសរួមគ្នាថានឹងផ្ទេរបច្ចេកវិទ្យានាវាមុជទឹកដើរដោយនុយក្លេអ៊ែរទៅឱ្យគ្នាទៅវិញទៅមកក្នុងនោះចក្រភពអង់គ្លេស និងអូស្ត្រាលីនឹងចាប់ផ្ដើមកសាងនាមុជទឹកនុយក្លេអ៊ែរនៅក្នុងស្រុក ក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត។

ក្នុងសេចក្ដីប្រកាសរួមនោះបានលើកឡើងថា៖ «ផែនការនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសអូស្ត្រាលីនូវហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពបច្ចេកទេស ឧស្សាហកម្ម និងធនធានមនុស្សដែលចាំបាច់សម្រាប់ផលិត ថែទាំ ប្រតិបត្តិការ និងគ្រប់គ្រងកងនាវាចរអធិបតេយ្យភាពនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ អូស្ត្រាលីប្តេជ្ញាយ៉ាងពេញលេញចំពោះការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវនៃបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែររបស់កងទ័ពជើងទឹក»។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងក្នុងសន្នីសិទកាសែតកាលពីថ្ងៃទី១៥ ខែមីនា ថាអាមេរិក អូស្ត្រាលី និងអង់គ្លេស កំពុងបោកបញ្ឆោតពិភពលោក និងធ្វើរឿងដែលគ្រោះថ្នាក់ពិភពលោកដល់ពិភពលោកមួយដោយគ្មានការចូលរួមពីអន្តរជាតិ ខណៈគ្មានអ្វីដែលធានាថាការផ្ទេរបច្ចេកវិទ្យាទាំងនោះនឹងការពារអូស្ត្រាលីពីការផលិតនុយក្លេអ៊ែរនោះទេ វានឹងធ្វើឱ្យមានការសាយភាពនុយក្លេអ៊ែរធ្ងន់ធ្ងរ។

លោកថា៖ «កិច្ចសហប្រតិបត្តិការបែបនេះ បង្កហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ ហើយវាផ្ទុយនឹងវត្ថុ និងគោលបំណងរបស់ NPT និងដោះស្រាយផលប៉ះពាល់ដល់របបមិនរីកសាយភាយអន្តរជាតិ»។

ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បំពេញកាតព្វកិច្ចមិនរីកសាយភាយរបស់ពួកគេដោយស្មោះអស់ពីចិត្ត ហើយបដិសេធមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាច និងប្រសិទ្ធភាពនៃប្រព័ន្ធការពាររបស់ IAEA។

នៅខែកញ្ញា ឆ្នាំ២០២១ អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានប្រកាសថា AUKUS - ភាពជាដៃគូសន្តិសុខថ្មីដែលនឹងលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហដែលមានសុវត្ថិភាព និងស្ថិរភាព។ គំនិតផ្តួចផ្តើមដ៏សំខាន់ដំបូងរបស់ AUKUS គឺការសម្រេចចិត្តត្រីភាគីជាប្រវត្តិសាស្ត្រគាំទ្រដល់ប្រទេសអូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (SSNs)។

ក្នុងឆ្នាំ២០២២ ពេលដែលកម្ពុជាដឹកនាំអាស៊ានបញ្ហានេះមិនត្រូវបានលើកមកជជែកច្រើននោះទេដោយសារពេននោះអូស្ត្រាលីបានបញ្ជាក់ចំពោះនាយករដ្ឋមន្ត្រីកម្ពុជាម្ដងហើយម្ដងទៀត រួមទាំងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន បានមកជួបបកស្រាយប្រាប់សម្ដេចតេជោដោយផ្ទាល់ពីកិច្ចព្រមព្រៀង AUKUS នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក