លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីស្ដីបន្ទោសដល់រដ្ឋមន្ត្រីមួយចំនួនដែលមិនចេះធ្វើការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសដល់គណៈរដ្ឋមន្ត្រីរបស់សម្ដេចដែលថាមិនចេះធ្វើការ នាំការលំបាកដល់នាយករដ្ឋមន្ត្រី និងថារដ្ឋមន្ត្រីមួយចំនួនកំពុងកើតជំងឺខ្ចិលធ្វើការងារកំប៉ិកកំប៉ុកមិនកើត។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ បៀលប្រាយ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់រដ្ឋមន្ត្រីខិតខំរៀនសូត្រអ្វីថ្មីបន្តទៀត កុំខ្ចិល ព្រោះរឿងកើតឡើងដដែលជាដដែលទាក់ទងនឹងលិខិតមិនចេះដាក់កាលបរិច្ឆេទ និងស្នើសុំគោលការណ៍ហួសតួនាទី។

សម្ដេចបានលើកឡើងពីក្រសួងការបរទេស ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងអាជ្ញាធរមីនដែលមានកង្វះខាតញឹកញយ។

សម្ដេចថា៖ «ខ្ចិលពីថ្នាក់ក្រោមដល់ថ្នាក់លើ ធ្វើបាបនាយករដ្ឋមន្ត្រីម្នាក់ ដោយសារតែរដ្ឋមន្ត្រីខ្ចិល។ នៅសល់តែប៉ុន្មានខែទៀតសុំកុំខ្ចិល»។

សម្ដេចតេជោបានស្នើដល់រដ្ឋមន្ត្រីទាំងនោះរៀនឡើងវិញឬប្រសិនជាអាចចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាលឡើងវិញផងដែរ ខណៈព្រមានផងដែរថានឹងបើមានលើកក្រោយទៀតសម្ដេចនឹងយកលិខិតដែលមានកំហុសទាំងនោះបង្ហោះនៅលើបណ្ដាញសង្គម។

ជាមួយគ្នានេះសម្ដេចតេជោក៏បានកោតសរសើរក្រសួង៤ ដែលធ្វើបានល្អរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច ដែលមានក្បួនខ្នាត និងមានការយកចិត្តទុកដាក់លើលិខិតដែលដាក់ជូននាយករដ្ឋមន្ត្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក