ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ីង ប៊ុនហៀង៖ បញ្ជាការដ្ឋានអង្គរក្សប្តេជ្ញាការពារ ស្មោះត្រង់ បម្រើសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សលោក ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សបានប្តេជ្ញាចិត្ត ស្មោះត្រង់ ការពារ និងបម្រើសម្តេចតេជោ ហ៊ុនសែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យបាន ១០០ភាគរយ។

លោកថ្លែងដូចនេះក្នុងឱកាសប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្មនិងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក ក្នុងឱកាស ចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នាពេលខាងមុខ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា បញ្ជាការដ្ឋានអង្គរក្សបានចូលរួមការងារសង្គមកិច្ចជាច្រើនទៀតនិងចូលរួមកសាងនិងអភិវឌ្ឍន៍ជាតិ ជាពិសេសរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ធានាសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារបាន ១០០ភាគរយ ដើម្បីឱ្យសម្ដេចមានលទ្ធភាពពេលវេលាគ្រប់គ្រាន់ក្នុងការដឹក នាំប្រទេសជាតិឈានទៅរកត្រើយសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកបានបន្ថែមថា បញ្ជាការដ្ឋានអង្គរក្សជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមកបានចូលរួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ជាសេនាធិការកាកបាទក្រហមកម្ពុជា ក្នុងការជួយដឹកជញ្ជូនលីសែងស្បៀង អំណោយនិងសម្ភារផ្សេងៗដើម្បីយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ គ្រោះធម្មជាតិផ្សេងៗ។

មេបញ្ចាការរូបនេះ បានអះអាងថានាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្តស្មោះត្រង់ ការពារ និងបម្រើ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារលុះអវសាន្តនៃជីវិតនិងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនៃពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក