ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា ២នាក់ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ក្នុងករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយករណី ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ២នាក់។

អធិការនគរបាលស្រុកសង្កែលោក យុត តុងហូ បានអោយដឹងថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីបទធ្វើ យកដុំថ្មគប់កញ្ចក់រថយន្ត មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកដុំថ្មគប់ទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 3E-9762 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បណ្តាលអោយខូចខាត បែកកញ្ចក់ផ្នែកខាងមុខចំនួន ១កន្លែង។

ក្រោយពេលកើតហេតុភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញា នៅថ្ងៃបន្ទាប់ ដោយបាននាំខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស អាយុ ១៤ឆ្នាំម្នាក់ និង អាយុ ១៥ឆ្នាំម្នាក់ ដែលទាំងពីរនាក់មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពេលឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយរួចរាល់ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្តខាងលើពិតប្រាកដមែន។

បច្ចុប្បន្នមុខសញ្ញាទាំងពីរនាក់ខាងលើ ត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក