ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋ១៣គ្រួសារព្រមរុះរើខ្ទមដែលសង់អាណាធិបតេយ្យនៅលើដីឯកជនក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ពលរដ្ឋ១៣គ្រួសារ បានស្ម័គ្រចិត្តរុះរើខ្ទមដែលសង់អាណាធិបតេយ្យនៅលើដីកម្មសិទ្ធិឯកជនក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ ក្រោយពីអាជ្ញាធរក្រុងព្រះសីហនុបានណែនាំជាលើកទី២នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក ប៊ូ វឌ្ឍនា បានបញ្ជាក់ថា អាជ្ញាធរបានអន្តរាគមន៍លើករណីនេះក្រោយពីម្ចាស់ទីតាំងដីនោះ បានដាក់សំណើទៅរដ្ឋបាលក្រុងដើម្បីសាងសង់របងព្រំដី ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរស់នៅអាណាធិបតេយ្យលើដីនោះរារាំង។

ពលរដ្ឋទាំងនោះមិនព្រមចាកចេញពីទីតាំងនោះ ទាល់តែម្ចាស់ដីផ្តល់សំណងទើបព្រមចាកចេញ។ លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរក្រុងព្រះសីហនុបានមកចុះណែនាំ និងស្នើឱ្យពលរដ្ឋរុះរើសំណង់ដែលខ្លួនសង់នោះចេញក្នុងរយៈពេល១សប្តាហ៍។ ដល់ថ្ងៃកំណត់ ពលរដ្ឋនៅតែមិនទាន់រុះរើចេញ ទើបក្រុមការងាររដ្ឋបាលខេត្តបានចុះទៅអប់រំម្តងទៀតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

គិតមកដល់ថ្ងៃពុធ ទី១៥នេះពលរដ្ឋទាំង១៣គ្រួសារនោះបានរុះរើខ្ទមអាណាធិបតេយ្យនោះចេញអស់ហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក