ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តតាកែវបញ្ជាក់ថាករណីយកពូថៅវាយកញ្ចក់ឡាន មិនមែនកើតឡើងក្នុងខេត្តតាកែវទេ

តាកែវ៖ រដ្ឋបាលខេត្តតាកែវបញ្ជាក់ថា ករណីយកពូថៅវាយបំបែកកញ្ចក់រថយន្ត គឺកើតឡើងនៅភ្នំសំពៅខេត្តបាត់ដំបង មិនមែននៅខេត្តតាកែវដូចការចុះផ្សាយនានានោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថាជាក់ស្ដែងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានគេហទំព័រនិងគណនីហ្វេសប៊ុកមួយចំនួនបានយក រូបភាព និងព័ត៌មានដែលបានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំសំពៅ ខេត្តបាត់ដំបង មកផ្សព្វផ្សាយបំភ្លៃថាជារឿងកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រផ្សារសំរោងយ៉ាង ស្រុកបាទី ខេត្តតាកែវ ទៅវិញ។

រដ្ឋបាលខេត្តតាកែវបានរៀបរាប់ដូច្នេះថា៖ «គេហទំព័រហ្វេសប៊ុកមួយចំនួន ជាពិសេសគេហទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តតាកែវ ដែលជាព័ត៌មានមិនពិតគ្មានមូលដ្ឋាន ច្បាស់លាស់ មានចរិកភូតកុហក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិតក្នុងគោលបំណងទាញយកប្រយោជន៍ សម្រាប់ក្រុមខ្លួន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាពិសេសធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿចិត្តលើអាជ្ញាធរ»។

រដ្ឋបាលខេត្តតាកែវអំពាវនាវប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយឬចែករំលែកព័ត៌មាន ជៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យក្លាយខ្លួនជាឧបករណ៍បម្រើផលប្រយោជន៍ដល់ជនខិលខូចមួយចំនួនដោយមិនដឹងខ្លួន ហើយអាចឈានទៅបង្កបញ្ហាដល់ខ្លួន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិកញុះញង់ បំភ្លឺខុសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងធានាបាននូវស្ថេរភាពសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក