ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING: មនុស្សជាង៥០០នាក់ សង្ស័យមានការពាក់ព័ន្ធជាមួយអ្នកស្រុកកៀនស្វាយដែលរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២០នាក់

(កណ្ដាល)៖ យ៉ាងហោចណាស់អ្នកស្រុកកៀនស្វាយ ចំនួន២០នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ និងមានការពាក់ព័ន្ធដោយផ្ទាល់នឹងអាជីវករផ្សារដើមគរ ផ្សារនាគមាស និងអ្នកប្រមូលបន្លែបោះដុំតាមស្រុក  ស្របពេលដែលមនុស្សជាប់ពាក់ព័ន្ធដោយប្រយោលជាង៥០០នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករួចរាល់ហើយនៅ មណ្ឌលចំនួន៤នៃភូមិសាស្ត្រស្រុកកៀនស្វាយ និងបន្តយកសំណាក។ នេះបើតាមការឱ្យដឹងពីមន្ត្រីសុខាភិបាលខេត្តកណ្ដាលនៅយប់នេះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ។

ស្រុកកៀនស្វាយ បានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបទាំងអស់ចំនួន ៥៦នាក់ហើយ ខណៈពេលដែលថ្ងៃនេះក្រុមការងារអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ស្រុកកៀនស្វាយ ដឹកនាំដោយលោក អ៊ូ ឈាង អភិបាលស្រុក បានរកឃើញមុខសញ្ញាជំងឺកូវីដ១៩ថ្មី សរុបចំនួន ២០នាក់បន្ថែមទៀត នេះបើគិតត្រឹម យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

មនុស្សដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទាំង២០នាក់ថ្មីខាងលើនោះ ត្រូវបានយកទៅព្យាបាលនៅក្រុងតាខ្មៅ។

គួរបញ្ជាក់ដែរថា ផ្សារនានាក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលត្រូវបានលោកអភិបាលស្រុកចាត់ចែងក្រុមការងាររឹតបន្តឹងលើវិធានការកាន់តែម៉ត់ចត់ជាងមុនផងដែរ ស្របពេលដែលអភិបាលខេត្តកណ្ដាលបានចុះណែនាំ និងជំរុញដល់អាជ្ញាធរស្រុកកៀនស្វាយបន្តអនុវត្តន៍វិធានការណ៍ការពារជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក