ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចបានរៀបចំពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៣ មានការចូលរួមពី ស្ថាប័នរដ្ឋាភិបាល លើវិស័យពិការភាព ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងជនមានពិការភាពនៃប្រទេសប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រមាណ ៣១ប្រទេស ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក វង សូត បានឱ្យដឹងថា សន្និសីទនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន និង លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព ព្រមទាំងជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់ និង ចែករំលែកបទពិសោធន៍ល្អៗការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ថ្លែងថាដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា លើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេស តំបន់ និង សកល។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើងចំនួន៤លើករួចមកហើយ ដែលលើកទី១ គឺនៅប្រទេសថៃ ក្នុងឆ្នាំ២០០៩ លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២ លើកទី៣នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និង លើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក