ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានាធិបតីស៊ីរីធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្សី​ និងពិភាក្សាការងារជាមួយលោកពូទីន

រុស្សី៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានធ្វើដំណើរមកដល់ប្រទេសរុស្សី នៅថ្ងៃអង្គារ ទី១៤ម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងបង្អស់របស់លោកនៅក្រៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីហេតុការណ៍រញ្ជួយដីដែលបានវាយប្រហារប្រទេសស៊ីរីកាលពីខែមុន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យប្រធានាធិបតីតាមរយៈប្រព័ន្ធ Telegram។

សេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ផងដែរ លោក Assad រួមជាមួយនឹងប្រតិភូគណៈរដ្ឋមន្រ្តីរបស់លោកនឹងអាចមានជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin ក្នុងដំណើរទស្សនកិច្ចនេះ។ 

ដោយឡែក វិមានក្រឹមឡាំងបានចេញសេចក្តីប្រកាសព័ត៌មានថា ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរនឹងពិភាក្សាផ្តោតសំខាន់ទៅលើអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងមនុស្សធម៌ ក៏ដូចជាការរំពឹងទុកសម្រាប់ការដោះស្រាយជារួមនៃស្ថានភាពនៅក្នុង និងជុំវិញប្រទេសស៊ីរី។ ប្រទេសរុស្ស៊ីធ្លាប់បានចាប់ផ្តើមយុទ្ធនាការយោធានៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១៥ ដែលជាការគាំទ្រដល់លោកប្រធានាធិបតី Assad ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី ជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ធំទៅលើតំបន់កាន់កាប់ដោយក្រុមប្រឆាំង។

ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបានពង្រីកទីតាំងយោធារបស់ខ្លួននៅក្នុងប្រទេសជាមួយនឹងមូលដ្ឋានទ័ពអាកាសអចិន្ត្រៃយ៍នៅ Hmeymim ក្នុងខេត្ត Latakia របស់ប្រទេសស៊ីរី។ ក្រៅពីនេះ មូលដ្ឋានទ័ពជើងទឹក Tartous របស់រុស្ស៊ីនៅក្នុងទីក្រុងឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺជាកំពង់ផែទឹកក្តៅអចិន្ត្រៃយ៍តែមួយគត់របស់កងទ័ពជើងទឹករុស្ស៊ីនៅខាងក្រៅអតីតសហភាពសូវៀត។ គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ស្រប​នឹង​ខួប​គម្រប់​១២​ឆ្នាំ​នៃ​ការ​បះបោរ​នៅ​ស៊ីរី​ដែល​បាន​ចាប់​ផ្តើម​ដោយ​បាតុកម្ម​ដោយ​សន្តិវិធី​មួយនៅក្នុង​ខែ​មីនា ឆ្នាំ​២០១១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក