ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

CEO ថ្មីនៃធនាគារ SVB ជំរុញឱ្យអ្នកដកប្រាក់ត្រឡប់មកដាក់ប្រាក់បញ្ញើឡើងវិញ

សហរដ្ឋអាមេរិក៖ ថ្នាក់ដឹកនាំនៃធនាគារ Silicon Valley Bridge Bank ដែលជាធនាគារបង្កើតឡើងដោយនិយតករសហរដ្ឋអាមេរិកដើម្បីបន្តកិច្ចការងាររបស់ធនាគារ Silicon Valley Bank (SVB) ដែលត្រូវបានដួលរលំកាលពីប៉ុន្មានថ្ងៃមុន បានជំរុញឱ្យអ្នកដែលបានសម្រុកដកប្រាក់កន្លងមក ត្រឡប់មកដាក់ប្រាក់ជាមួយធនាគារឡើងវិញ ខណៈធនាគារដ៏ធំមួយនេះត្រូវបានគេសម្លឹងឃើញពីលំហូរទុនបម្រុងដ៏ធំចូលមកវិញ។ 

ធនាគារ Silicon Valley Bank (SVB) ដែលជាស្ថាប័នផ្តល់ទុនប្រាក់កម្ចីដ៏សំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្ម Start-Up នៅទូទាំងសហរដ្ឋអាមេរិកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ បានប្រកាសពីការដួលរលំភ្លាមៗក្រោយពេលដែលមានការសម្រុកដកប្រាក់ដ៏សម្បើម និងផ្ទួនៗភ្លាមៗពីអ្នកដែលមានប្រាក់បញ្ញើនៅក្នុងធនាគារនេះ ដែលជំរុញឱ្យនិយតករសហរដ្ឋអាមេរិកសម្រេចយកធនាគារនេះដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់ខ្លួនតែម្តងកាលពីថ្ងៃសុក្រកន្លងទៅ។ 

CEO ថ្មីនៃធនាគារថ្មី Silicon Valley Bridge Bank លោក Tim Mayopoulos បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "រឿងសំខាន់បំផុតលំដាប់ទីមួយដែលអាចជួយគាំទ្រដល់អនាគតនៃស្ថាប័នធនាគារនេះ គឺការជួយដល់ពួកយើងក្នុងការកសាងមូលដ្ឋាននៃប្រាក់បញ្ញើរបស់យើងឡើងវិញ។ ការជួយគាំទ្រនេះអាចធ្វើបានទាំងការត្រឡប់មកដាក់ប្រាក់បញ្ញើដែលបានដកចេញ និងការបង្វិលត្រឡប់នូវប្រាក់ដែលបានស្នើដកនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ"។ លោកបានបន្ថែមថា យើងនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីកសាងធនាគារនេះឡើងវិញ និងដើម្បីយកឈ្នះលើទំនុកចិត្តរបស់អតិថិជន និងបន្តការគាំទ្រនៃសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍។ 

សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) បាននិយាយថា ស្ថាប័ននឹងគ្របដណ្តប់ការទទួលខុសត្រូវលើអ្នកដកប្រាក់បញ្ញើនៅធនាគារ SVB ទាំងអស់ រួមទាំងការដកប្រាក់លើសពីចំនួន ២៥០,០០០ដុល្លារអាមេរិកដែលហួសពីការទទួលខុសត្រូវរបស់ FDIC ផងដែរ។ 

គួរឱ្យដឹងថា ធនាគារ Silicon Valley Bank បានដួលរលំកាលពីថ្ងៃសុក្រកន្លងទៅ ដែលជាការដួលរលំធនាគារធំបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៨ និងក្រោយមកធនាគារ Silvergate Bank ក៏បានប្រកាសពីការដួលរលំបន្តផងដែរ ដែលធនាគារនេះភាគច្រើនមានការគ្រប់គ្រងទៅលើសហគមន៍នៃរូបិយបណ្ណគ្រីបតូ។ កាលពីថ្ងៃអាទិត្យកន្លងទៅ អាជ្ញាធរក៏បានបង្ខំឱ្យធនាគារ Signature Bank ដែលជាធនាគារធំបំផុតលំដាប់ទី២១ របស់សហរដ្ឋអាមេរិកឱ្យបិទទ្វារផ្អាកដំណើរការរបស់ខ្លួនដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក