ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីហុងឌូរ៉ាស រដ្ឋាភិបាលកំពុងស្វែងរកទំនាក់ទំនងផ្លូវការជាមួយចិន

ហុងឌូរ៉ាស៖ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro និយាយថា លោកស្រីបានណែនាំឱ្យរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាសព្យាយាមបង្កើតទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចិន ដែលជាកាយវិការមួយបង្ហាញឱ្យឃើញបន្ថែមពីការថយចុះទំនាក់ទំនងរវាងប្រទេសនេះជាមួយសម្ព័ន្ធមិត្តកោះតៃវ៉ាន់។ មេដឹកនាំនៃប្រទេសស្ថិតនៅតំបន់អាមេរិកកណ្ដាលមួយនេះកំពុងត្រូវបានគេមើលឃើញថាស្ថិតក្នុងដំណើរនៃការផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ និងងាកមកបង្កើនទំនាក់ទំនងជាមួយប្រទេសចិនវិញ ក្នុងអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត ដែលក្រោយមកលោកស្រីបានបញ្ជាក់ថាលោកស្រីក៏នឹងរំពឹងថាអាចមានទំនាក់ទំនងល្អប្រសើរជាមួយតៃវ៉ាន់ផងដែរ។ 

គួរបញ្ជាក់ផងដែរថា ប្រទេសចិនមិនអនុញ្ញាតឱ្យប្រទេសដែលខ្លួនមានទំនាក់ទំនងការទូតជាមួយ មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់នោះឡើយ ដែលចិនបានអះអាងថតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយតៃវ៉ាន់គ្មានសិទ្ធិក្នុងការទំនាក់ផ្លូវរដ្ឋជាមួយប្រទេសដទៃឡើយ។ ប៉ុន្តែបើក្នុងករណីដែលហុងឌូរ៉ាសប្រកាសផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ នឹងនាំឱ្យប្រទេសដែនកោះមួយនេះមានទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋចំនួន ១៣ ប៉ុណ្ណោះ។ 

សមាជិកសភាបក្សប្រឆាំង លោក Tomas Zambrano បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការសម្រេចបែបនេះនឹងនាំឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន ជាពិសេសគឺប្រជាពលរដ្ឋក្នុងស្រុកជាច្រើនពាន់គ្រួសារ រំពឹងលើថវិកាដែលផ្ញើមកពីសាច់ញាតិដែលរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក។ គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែអាមេរិកគឺជាអ្នកគាំទ្រពីក្រោយលើឆាកអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់សព្វាវុធដល់តៃវ៉ាន់ ដែលកត្តានេះតែងតែជាចំណុចក្ដៅនៃទំនាក់ទំនងរវាងអាមេរិក និងចិន។

ដោយឡែក រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់បានសម្តែងពីការព្រួយបារម្ភចំពោះរដ្ឋាភិបាលហុងឌូរ៉ាស និងលើកទឹកចិត្តឱ្យពិចារណាឱ្យបានច្បាស់លាស់អំពីបញ្ហានេះ និងប្រាប់ឱ្យជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់របស់ចិន។ សូមរំឮកផងដែរថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen មានគម្រោងទស្សនកិច្ចទៅកាន់តំបន់អាមេរិកកណ្តាល ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសហ្គាតេម៉ាឡា និងប្រទេសបេលីសផងដែរ។ តៃវ៉ាន់អាចនឹងប្រឈមមុខនឹងការបាត់បង់ទំនាក់ទំនងការទូតជាមួយប៉ារ៉ាហ្គាយបន្ថែមទៀត ប្រសិនបើបក្សប្រឆាំងឈ្នះការបោះឆ្នោតនាខែមេសាខាងមុខ ដោយបេក្ខភាពប្រជែងប្រធានាធិបតីបាននិយាយថាប៉ារ៉ាហ្គាយ នឹងអាចផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងងាកមកបង្កើតទំនាក់ទំនងផ្លូវការជាមួយប្រទេសចិនវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក