វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្តេចចក្រី ហេង សំរិន ស្នើអូស្ត្រាលីបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន បានស្នើឱ្យអូស្ត្រាលីជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-អូស្ត្រាលី លើវិស័យទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ព្រមទាំងបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅប្រទេសអូស្រ្តាលី។

ប្រធានរដ្ឋសភាកម្ពុជាបានស្នើលើចំណុចទាំងនេះនៅក្នុងពេលដែល សម្តេចចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា លោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា លោក ចាស្ទីន ខេវិន វីយ៉ាត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ លោកក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក។ ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចចក្រីទៅកាន់ប្រទេសអូស្រា្តលីកាលពីឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។

ឯកអគ្គរដ្ឋទូត បានអះអាងថា អូស្រ្តាលីនឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលបានរួមចំណែក ក្នុងការស្វែងរកសន្តិភាព និងបន្តជួយក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។

សម្តេចបានស្នើដល់ភាគីអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម ទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសអូស្ត្រាលី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក