ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឡូយបានសម្រេច! ម៉ូតូតូចៗទេតែដូរស៊ីម៉ាំងឱ្យឮដូចម៉ូតូធំត្រូវសមត្ថកិច្ចផាកពិន័យ

ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្រ្កាបម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃបំពងសម្លេងខ្លាំងខុសបច្ចេកទេស បង្កការរំខានចំនួន ១៨គ្រឿង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

សមត្ថកិច្ចបានណែនាំអប់រំ ឱ្យធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ចទើបប្រគល់ម៉ូតូឲ្យវិញ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត កន្លងមកបានណែនាំឱ្យសមត្ថកិច្ចនៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបង្រ្កាបនូវម៉ូតូធំដែលមានបំពាក់ស៊ីម៉ាំងសំឡេងខ្លាំងៗ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានជំរុញឱ្យសមត្ថកិច្ចបង្រ្កាបទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ខុសបច្ចេកទេសដល់យានយន្តគ្រប់ប្រភេទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក