វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋមន្រ្តីសង្គមកិច្ច៖ ស្ថាប័នរដ្ឋចំនួន៣៧ និងវិស័យឯកជន២៩១ បានផ្ដល់អាទិភាពដល់ជនមានពិការភាពចូលបម្រើការងារក្នុងឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ថាក្នុងឆ្នាំ២០២២ ក្រសួង ស្ថាប័នរដ្ឋចំនួន៣៧ និងវិស័យឯកជន ចំនួន ២៩១ បានផ្ដល់អាទិភាពក្នុង ការជ្រើសរើសឱ្យជនមានពិការភាពចូលបម្រើការងារ។

រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច លោក វង សូត លើកឡើងបែបនេះក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ និងមានការចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។

លោក វង សូត បានឱ្យដឹងថាក្នុងឆ្នាំ២០២២ ជនមានពិការភាពចំនួន ៣ ៧៤៨នាក់ ត្រូវបានត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ ចំនួន៣៧។ ចំណែកឯជនមានពិការភាពចំនួន ៥ ៨៣៩នាក់ ក៏ត្រូវបានវិស័យកឯកជនចំនួន២៩១ សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការផងដែរ។

លោកបានបន្ថែមឱ្យដឹងទៀតថា ក្រសួងសង្គមកិច្ច ក៏បានបើកផ្ដល់បណ្ណសង្គមកិច្ច និងថវិកា របបឧបត្ថម្ភគោលនយោបាយដល់ជនមានពិការភាពក្រីកសរុបចំនួន ១៩ ៣៧៤នាក់ និងចំនួន ១៦ ៤៨៩នាក់ទៀត កំពុងរៀបចំបើករបបគោលនយោបាយនេះ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះបានគូសបញ្ជាក់ថា ជនមានពិការភាពបានចូលរួមដោយស្មើភាពក្នុងវិស័យនយោបាយ ជាក់ស្ដែងក្នុងឆ្នាំ២០១៧ គណៈកម្មការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់ បានចុះឈ្មោះជនមានពិការភាពចំនួនជាង ១២ម៉ឺននាក់ ចូលរួមបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត និងជនមានពិការភាពជាច្រើនត្រូវបានអញ្ជើញឱ្យធ្វើជាអ្នកសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោតនាពេលខាងមុខនេះផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើ ជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើនពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក