ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ បង្ហាញវីដេអូជំនួបចរចាលើកទី២ រវាងសម្តេច និងសម្តេចព្រះនរោត្តមសីហនុ នៅប្រទេសបារាំងឆ្នាំ១៩៨៨

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូនៅលើទំព័រតេឡេក្រាមកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នេះជាវីដេអូនៃការចរចាលើកទី២ រវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ នៅសាំងសែមាំងអង់លេ ប្រទេសបារំាងថ្ងៃទី២០-២១ ខែមីនា ឆ្នាំ១៩៨៨។

សម្តេចតេជោ បានលើកឡើងថា កាលចរចានៅឆ្នាំ១៩៨៨នោះ សម្តេចតេជោបានស្នើឱ្យបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ដែលមានសម្តេចព្រះនរោតម្តសីហនុជាព្រះប្រធាននិងមានអនុប្រធាន៣រូប។ គ្រានោះសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ក៏បានស្នើបង្កើតរដ្ឋាភិបាលចតុភាគីផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានរៀបរាប់ដូច្នេះថា៖ «ជំហរភាគីទាំងពីរនៅខុសគ្នាឆ្ងាយតែខ្ញុំជាមួយសម្តេចឪនៅតែបន្តការចរចាបន្តទៀតរហូតសម្រេចបាននូវការបង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត៦ បូក៦ ឬ៦ បូក២ បូក២ បូក២ ដែលចុះហត្ថលេខានៅបាងកកនិងតូក្យូដើមឆ្នាំ១៩៩០ និងរៀបចំសមាសភាពនៅហ្សាកាតាត្រីមាសទី៣ ឆ្នាំ១៩៩០»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក