ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បិទចរាចរណ៍តាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅជាបណ្តោះអាសន្ន

ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រកាសបិទចរាចរណ៍ចំពោះមធ្យោយបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាបណ្តោះអាសន្នសិន ពីព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវតភ្ជាប់ និងដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាបពីត្រើយខាងកើតស្ពានព្រែកព្នៅ ទៅត្រើយខាងលិចដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

បើតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា អាជ្ញាធរនឹងបិទចរាចរណ៍តាមផ្លូវទឹកត្រង់ស្ពានព្រែកព្នៅរយៈពេល ២ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រកាសផ្អាកចរាចរណ៍តាមផ្លូវទឹកនេះដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក