ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនបើកទ្វារព្រំដែនទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំ

ចិន៖ ប្រទេសចិនបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំចាប់តាំងពីការផ្ទុះឡើងជាសកលនៃជំងឺរាតត្បាត COVID-19 ដោយការស្តារឡើងវិញនូវការចេញទិដ្ឋាការគ្រប់ប្រភេទចាប់ពីថ្ងៃពុធ ទី១៥ ខែមីនាស្អែកនេះ ។ ការដកចេញនូវវិធានការត្រួតពិនិត្យ និងរឹតបន្តឹងច្រកព្រំដែនរបស់ខ្លួនចុងក្រោយនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរចិនបានប្រកាសពីភាពជោគជ័យក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ ដោយជោគជ័យកាលពីខែមុននេះ។ 

ការបើកដំណើរការឡើងវិញនៃវិស័យទេសចរណ៍នេះ គេក៏សម្លឹងឃើញថាជាការជួយជំរុញដល់វិស័យសេដ្ឋកិច្ចរបស់ចិនផងដែរ បន្ទាប់ពីចិនបានប្រកាសថាខ្លួនមានកំណើនសេដ្ឋកិច្ចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងកន្លះទស្សវត្សចុងក្រោយ។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា តំបន់នៅក្នុងប្រទេសចិនដែលមិនត្រូវការទិដ្ឋាការចេញចូលមុនពេលមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ នឹងត្រលប់ទៅការចូលដោយគ្មានទិដ្ឋាការឡើងវិញ។ ការអនុញ្ញាតនេះក៏នឹងរួមបញ្ចូលនូវតំបន់​កោះ​ទេសចរណ៍​ហៃណាន​ភាគ​ខាង​ត្បូង និង​កប៉ាល់​ទេសចរណ៍​ដែល​ឆ្លងកាត់​កំពង់ផែ​សៀងហៃផងដែរ។ ការចូលដោយគ្មានទិដ្ឋាការទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្មភាគខាងត្បូងនៃខេត្តក្វាងទុងសម្រាប់ជនបរទេសមកពីហុងកុង និងម៉ាកាវក៏នឹងត្រូវបន្តឡើងវិញផងដែរ។

គោលនយោបាយដែលបានធ្វើបច្ចុប្បន្នភាពនេះ ក៏នឹងអនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញដោយគ្មានទិដ្ឋាការសម្រាប់អ្នកដែលធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ទៅកាន់ទីក្រុងសៀងហៃ ក៏ដូចជាសម្រាប់ក្រុមអ្នកទេសចរណ៍មួយចំនួនមកពីហុងកុង ម៉ាកាវ និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ បន្ថែមពីលើនេះ ក្រសួងការបរទេសចិនក៏បានបញ្ជាក់ថា ជនបរទេសដែលកាន់ទិដ្ឋាការចេញមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដែលនៅតែស្ថិតក្នុងកាលបរិច្ឆេទសុពលភាពរបស់ខ្លួននៅឡើយ ក៏នឹងអនុញ្ញាតឱ្យចូលមកក្នុងប្រទេសចិនបានដែរ។ ចំពោះស្ថានទូតចិនប្រចាំនៅប្រទេសសិង្ហបុរីឯណោះវិញ ក៏បានបញ្ជាក់ពីការអនុញ្ញាតការផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេសឡើងវិញផងដែរ ដោយរួមបញ្ចូលទាំងទិដ្ឋាការសម្រាប់ទេសចរណ៍ និងការព្យាបាលជម្ងឺ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក