ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កណ្តាល ត្រូវបានប្រកាសជាខេត្តទី១០ អស់មីន

កណ្តាល៖ កណ្តាលត្រូវបានប្រកាសជាខេត្តទី១០ អស់មីន ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

អនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា មន្ត្រីជំនាញនៃអង្គភាពស៊ីម៉ាកបានបោសសំអាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សក្នុងខេត្តកណ្តាលចំនួន ២ ៨៧៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤៩គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៩៤ ២៨៩គ្រាប់ ក្នុងទំហំផ្ទៃដីដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា។

លោកបានថ្លែងថា៖ «ទោះបីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយ ខេត្តកណ្តាល នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ១៦គីឡូម៉ែត្រក្រឡា ស្មើនឹង ១៤៣ចម្ការគ្រាប់ទៀត»

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងកោតសរសើរដល់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា និងកងកម្លាំងដោះមីនដែលបានចូលរួមរំដោះផ្ទៃដី និងផ្តល់សុខសុវត្ថិភាពដល់ប្រជាជនខេត្តកណ្តាល។

ទន្ទឹមនេះ លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង វិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌កន្លងទៅ។

គូសបញ្ជាក់ថា កម្ពុជាមានរាជធានីខេត្តចំនួន១០ ដែលប្រកាសថាអស់មីន ក្នុងនោះមាន រាជធានីភ្នំពេញ កណ្តាល កែប កំពត តាកែវ កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ ស្វាយរៀង ក្រុងសៀមរាប និងស្រុកក្រឡាញ់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក