ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដោយសម្រេចអនុវត្តកម្មវិធីផ្តល់អាហារនៅតាមសាលារដ្ឋដោយប្រើប្រាស់កសិផលដែលមានស្រាប់ក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលហៅកាត់ថា «កម្មវិធី»

តាមអនុក្រឹត្យក្នុងមាត្រា៣ ដែលចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មិនមែនសាលារៀនរដ្ឋទាំងអស់សុទ្ធតែទទួលបានកម្មវិធីផ្តល់អាហារនោះទេ ពោលក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើស និងកំណត់សាលារៀនណាដែលត្រូវទទួលបានកម្មវិធីនេះ។ ក្នុងមាត្រាដដែល បានបញ្ជាក់ថា កសិផលក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ដល់សាលារៀន មានដូចជាអង្ករ ត្រី សាច់ ស៊ុត ទឹកដោះសត្វ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ចំណីអាហារដែលបញ្ចូលមីក្រូសារជាតិ។

រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះរដ្ឋាភិបាលបានណែនាំឱ្យបង្កើតគណៈកម្មការដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធីនេះ ដោយគណៈកម្មការដឹកនាំអាចមានសិទ្ធិចាត់តាំងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងសង្កេតជាក់ស្តែងដល់ទីកន្លែងអំពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនេះ។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមថវិកាជាង ៤លានដុល្លារ សម្រាប់អនុវត្តកម្មវិធីផ្តល់អាហារនៅតាមសាលារដ្ឋនៅឆ្នាំ២០២៣នេះ។

កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារនៅតាមសាលារៀនដោយប្រើប្រាស់ថវិការដ្ឋជួយដល់សាលារៀនរដ្ឋនៅតាមគោលដៅចំនួន០៥ គឺខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ឧត្តរមានជ័យ និងស្រុកខ្លះក្នុងខេត្តសៀមរាប។ រាជរដ្ឋាភិបាលក៏បានជំរុញឱ្យក្រសួងអប់រំពង្រីកការអនុវត្តកម្មវិធីនេះដល់ទៅ២០៥សាលាដល់២៩០សាលា ក្នុងខេត្តគោលដៅចំនួន៩

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក