ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Serie A ឈានដល់កិច្ចព្រមព្រៀងថ្មីលើការរៀបចំពាន Super Cup នៅអារ៉ាប៊ីសាអូឌីត

អ៉ីតាលី៖ ក្របខណ្ឌលីគអ៉ីតាលី Serie A បានបញ្ជាក់ថា ការប្រកួតពានរង្វាន់ Italian Supercup ទំនងជានឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតនារដូវកាលក្រោយ ក្រោមទម្រង់ជាការប្រកួតប្រជែងក្រុមចំនួន ៤ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មី ដែលមានន័យថាការប្រកួតពាន Italian Supercup ចំនួន ៤ ក្នុងចំណោម ៦រដូវកាលចុងក្រោយនឹងធ្វើឡើងនៅប្រទេសក្នុងតំបន់ឈូងសមុទ្រអារ៉ាប់មួយនេះ។

នាយកក្របខណ្ឌ Serie A លោក Lorenzo Casini បានប្រាប់អ្នកសារព័ត៌មានថា លីគអ៉ីតាលីនឹងធ្វើការសម្រេចពីមួយឆ្នាំទៅមួយឆ្នាំថាតើការប្រកួតនឹងត្រូវធ្វើឡើងដោយរូបមន្តមាន ៤ក្រុមចូលរួម ឬជាការប្រកួត Final តែម្តងរវាងជើងឯក Serie A និង Italia Cup ដូចអ្វីដែលកំពុងរៀបចំ និងដំណើរការនាពេលបច្ចុប្បន្ន។

លីគកំពូលបាល់ទាត់អ៉ីតាលីបានស្ថិតក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើការប្រកួតពានរង្វាន់ Italian Supercup តាំងពីឆ្នាំ២០១៨។ ការប្រកួត ៣លើក ក្នុងចំណោម ៥រដូវកាលចុងក្រោយបានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអីឌីត ក្នងកិច្ចព្រមព្រៀងដែលមានតម្លៃជាទឹកប្រាក់ ២១លានអឺរ៉ូ។ 

មន្រ្តីនៃក្របខណ្ឌលីគអ៉ីតាលីបានបញ្ជាក់ថា ចំពោះកិច្ចព្រមព្រៀងថ្មីនេះនឹងនាំឱ្យអារ៉ាប៊ីសាអូឌីតចាយលុយ ២៣លានអឺរ៉ូសម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពាន Italian Supercup  ដែលមានរូបមន្តប្រកួត ៤ក្រុម និងចំណាយ ១២លានអឺរ៉ូប្រសិនបើការរៀបចំធ្វើឡើងតែមួយប្រកួត ពោលគឺរវាងជើងឯកលីគកំពូល Serie A និងជើងឯកពាន Italian Cup៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក