ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីម៉ិកស៊ិកអះអាងថា ម៉ិកស៊ិកមានសុវត្ថិភាពជាងសហរដ្ឋអាមេរិក

ម៉ិចស៊ិចកូ៖ ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរបស់លោកគឺជាប្រទេសដែលមានសុខសុវត្ថិភាពជាងសហរដ្ឋអាមេរិក បើទោះបីជាមានការរិះគន់ពីវិបត្តិសន្តិសុខក្នុងប្រទេសម៉ិកស៊ិកបានកើតមានឡើង ជាពិសេសហេតុការណ៍ចាប់ជំរិតទៅលើជនជាតិអាមេរិកចំនួន ៤នាក់កាលពីដើមខែមីនានេះ នៅតំបន់ភាគខាងជើងប្រទេសដែលបណ្ដាលឱ្យជនរងគ្រោះពីរនាក់បានស្លាប់។ 

ក្នុងការឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញសំណួរអំពីបំរាមនៃការធ្វើដំណើរទេសចរណ៍ទៅលើជនជាតិម៉ិកស៊ិកពីសំណាក់់សហរដ្ឋអាមេរិក លោក Lopez Obrador និយាយថា៖ "ម៉ិកស៊ិកមានសុវត្ថិភាពជាងសហរដ្ឋអាមរិក។ នៅទីនេះគ្មានបញ្ហាណាមួយកើតមានជុំវិញការធ្វើដំណើរកម្សាន្តណាមួយឡើយ"។  លោកបានបន្តថា ភ្ញៀវទេសចរអាមេរិក និងប្រជាជនម៉ិកស៊ិក ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងយ៉ាងល្អអំពីសុវត្ថិភាពរបស់ប្រទេសនេះ ដោយលើកឡើងពីការកើនឡើងថ្មីៗនៃជនជាតិអាមេរិកដែលរស់នៅក្នុងប្រទេសម៉ិកស៊ិក។

ប្រធានាធិបតីម៉ិកស៊ិកនិយាយថា ការរិះគន់លើការដោះស្រាយឧក្រិដ្ឋកម្មរបស់យើងគឺជាផ្នែកមួយនៃយុទ្ធនាការ "ប្រឆាំងម៉ិកស៊ិក" ដោយអ្នកនយោបាយអាមេរិកអភិរក្សនិយម ដែលចង់រារាំងការអភិវឌ្ឍន៍របស់ប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារពិភពលោកបានឱ្យដឹងថា អត្រាករណីឃាតកម្មនៅក្នុងប្រទេសម៉ិកស៊ិកមានកម្រិតខ្ពស់ជាងសហរដ្ឋអាមេរិកប្រមាណជា ៤ដងនៅក្នុងឆ្នាំ២០២០។ យ៉ាងណាក្តី ជុំវិញបញ្ហានេះស្ថានទូតអាមេរិកប្រចាំប្រទេសម៉ិកស៊ិកមិនមានមតិណាមួយជុំវិញករណីនៃការលើកឡើងនេះនៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក