ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆាបឆេះអាគារមួយកន្លែងនៅក្រុងព្រះសីហនុ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចំរុះខេត្តព្រះសីហនុប្រើពេលជាងមួយម៉ោង ពន្លត់អគ្គិភ័យឆេះអាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយទប់ស្កាត់បានមិនឲ្យរាលដាលធ្ងន់ធ្ងរ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីម៉ោង៨កន្លះព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះបន្ទប់អគារកន្លែងដាក់អាគុយសម្រាប់ចែកចាយប្រព័ន្ធភ្លើង ក្នុងសណ្ឋាគារវិមានខ្សាច់ (ស) មានទីតាំងក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ អាជ្ញាធរ សមត្ថកិច្ចចំរុះ និងក្រុមសង្គ្រោះដឹកនាំដោយអភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះនិងពន្លត់ទប់ស្កាត់មិនឲ្យរាលដាលធ្ងន់ធ្ងរ។

បើតាមសមត្ថកិច្ច ប្រតិបត្តិការពន្លត់អគ្គិភ័យនោះគឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ក្នុងនោះមាន រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៤គ្រឿង រថយន្តកងរាជអាវុធហត្ថចំនួន ១គ្រឿង រថយន្តកំពង់ផែស្វយ័តចំនួន ១គ្រឿង រថយន្តអង្គភាព៧១១ ចំនួន ១គ្រឿង រួមនិងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងក្រុមសង្គ្រោះពាក់ពន្ធ័ក្នុងខេត្ត ដើម្បីទប់ស្កាត់ការពារមិនឲ្យមានគ្រោះថ្នាក់ដល់មនុស្សឬក៏ឆេះរាលដាលបន្ត។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងនិងពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង៩:៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ក្នុងនោះកន្លែងបន្ទប់ដែលឆេះរងការខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ដើមហេតុនៃការកើតមានអគ្គិភយ័នេះ ភ្លាមៗនៅមិនទាន់ដឹងឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមបច្ចេកទេសនិងនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក