ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីស្លូវេនី លើកទឹកចិត្តនិងជំរុញឱ្យបូស្នៀឆាប់ចូលជាសមាជិក EU

ស្លូវេនី៖ នាយករដ្ឋមន្រ្តីស្លូវេនី លោក Robert Golob បានស្នើឱ្យមេដឹកនាំនៃប្រទេសបូស្នៀទទួលយកពេលវេលាដែលជាកំណត់ត្រាប្រវត្តិសាស្រ្ត ដែលរួមមានសង្គ្រាមនៅអ៊ុយក្រែន និងការធ្វើកំណែទម្រង់ដែលតម្រូវឡើងដោយសហភាពអឺរ៉ុបដើម្បីពន្លឿនការទទួលបានសមាជិកភាពក្នុងសហភាពអឺរ៉ុបសម្រាប់ប្រទេសក្បែរខាងមួយនេះ។ 

គួរឱ្យដឹងថា ប្រទេសស្លូវេនីគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតចំពោះការដាក់ពាក្យស្នើចូលរួមជាមួយសហភាពនៃប្រទេសក្នុងតំបន់អឺរ៉ុបដែលមានសមាជិកចំនួន ២៧ប្រទេសមួយនេះ ដែលសហភាពអឺរ៉ុបបានទទួលសំណើពីប្រទេសនេះកាលពីខែធ្នូកន្លងទៅ ទោះបីជាមានបញ្ហាមួយចំនួនដូចជាពាក់ព័ន្ធនឹងការប្រកាន់ពូជសាសន៍ជនជាតិភាគតិចក្នុងប្រទេសបូស្នៀក្តី។ 

លោកនាយករដ្ឋមន្រ្តី Golob ដែលបានសម្រេចចិត្តជ្រើសរើសការធ្វើដំណើរទៅកាន់រដ្ឋធានីប្រទេសបូស្នៀមុនគេគ្រាដែលលោកចូលកាន់តំណែងកាលពីឆ្នាំមុនបានបញ្ជាក់ថា អ្វីដែលរុស្សីកំពុងធ្វើលើអ៊ុយក្រែននាពេលបច្ចុប្បន្ន ហាក់ជាការជំរុញមួយឱ្យសហភាពអឺរ៉ុបកាន់តែពិចារណាក្នុងការពន្លឿនសមាជិកភាពសម្រាប់បូស្នៀ ដែលនេះគឺជាពេលវេលាប្រវត្តិសាស្រ្តមួយ។ គួរឱ្យដឹងដែរថា ស្លូវេនីគឺជាប្រទេសដែលមានការវិនិយោគខ្ពស់បំផុតលំដាប់ទី៣ នៅក្នុងប្រទេសបូស្នៀ ហើយលោក Golob បានបញ្ជាក់ថាវិនិយោគិនឯកជន​របស់​ស្លូវេនីបានសម្លឹង​ឃើញពី​សក្ដានុពល​ខ្លាំង​ក្នុង​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ក្នុង​ប្រទេសបូស្នៀ។

កន្លងមក បើទោះបីជាសង្គ្រាមផ្ទៃក្នុងកាលពីឆ្នាំ១៩៩០ ធ្លាប់បានបំផ្លិចបំផ្លាញ​ និងសម្លាប់មនុស្សប្រមាណជា ១០០,០០០នាក់ក៏ដោយ ប៉ុន្តែបច្ចុប្បន្នបូស្នៀនៅតែមានការបែងចែកលើពូជសាសន៍ និងនយោបាយរវាងក្រុមជនជាតិធំៗរួមមាន Serb, Bosniak ​និង Croat៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក