ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលបញ្ចេញថវិកា ៤០ ទៅ៥០លានដុល្លារក្នុងមួយខែជួយដល់ពលរដ្ឋក្រីក្រ និងរងផលប៉ះពាល់ដោយសារកូវីដ-១៩

ពោធិ៍សាត់៖ នាយរដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងមួយខែរាជរដ្ឋាភិបាលកម្ពុជាបញ្ជេញថវិកាចំនួនរង្វង់ពី ៤០ ទៅ៥០លានដុល្លារសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។

អមជាមួយគ្នានេះដែរសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភដល់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់សាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា រដ្ឋាភិបាលបានអនុវត្តកម្មវិធីជំនួយសង្គមជួយដល់ពលរដ្ឋក្រីក្រ និងរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាំងពីឆ្នាំ២០២០ ដើម្បីជួយទ្រទ្រង់ជីវភាពពលរដ្ឋដែលមានការលំបាក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក