ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោចង់កែប្រែតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ឱ្យតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កែប្រែទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់សាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចបានលើកឡើងថា៖ «តិចទៀតនៅពេលយើងបិទ (វារី) អគ្គិសនីនេះ ខ្ញុំចង់ឱ្យតំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញនៅពេលខាងមុខតាមរយៈការរៀបចំផ្លូវ»។

សម្តេចចង់ឱ្យក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី បន្ថែមការបង្កើតកន្លែងកម្សាន្ត (Resort) ឱ្យបានច្រើននៅក្នុងតំបន់នោះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីចង់ឱ្យមានការកែប្រែតំបន់នោះទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរដូចនឹងតំបន់ទេសចរណ៍ធម្មជាតិនៅស្រុកវាលវែងដែលសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញខណៈកន្លងមកស្រុកវាលវែង ជាកន្លែងដែលមានសង្រ្គាម។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់មានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ចំនួន ៣៩កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ ៥កន្លែង រមណីយដ្ឋានទេសចរណ៍កែច្នៃ ១១កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ៩កន្លែង សហគមន៍ និងអេកូទេសចរណ៍ ១០កន្លែង និងកសិទេសចរណ៍ ៤កន្លែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក