ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សប្រជាជនមិនសន្យាច្រើនតែធ្វើច្រើន

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងមួយខែរដ្ឋាភិបាលកម្ពុជាបានបញ្ចេញលុយពី ៤០ ទៅ៥០លានដុល្លារដើម្បីគាំពារសង្គមជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។ សម្ដេចបន្ថែមថាក្នុងរដូវការដេញថ្លៃរកការគាំទ្រពីពលរដ្ឋមានគណបក្សខ្លះបានសន្យាលើសពីអ្វីដែលខ្លួនអាចធ្វើបាន ដែលខុសពីគណបក្សប្រជាជន។

ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «រឿងដែលគួរឱ្យអស់សំណើចត្រង់ថាអ្នកខ្លះនៅផ្ទះស្បូវទេតែពេលឃោសនាថានឹងធ្វើផ្ទះក្បឿងឱ្យ»។

នាយករដ្ឋមន្ត្រីដែលកាន់អំណាចជិត៤០ឆ្នាំនេះបានស្នើសុំការគាំទ្រពីពលរដ្ឋខេត្តពោធិ៍សាត់បន្តទៀតដើម្បីឱ្យគណបក្សប្រជាជនបន្តជាប់ឆ្នោតក្នុងអាណត្តិថ្មីបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក