ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពេលនេះអ្នកតាមដាន Channel Telegram របស់សម្ដេចមានជាង ៦១ម៉ឺន ៧ពាន់នាក់ ជាប់លេខ២ លើពិភពលោក។
ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាការតាមដាន Channel Telegram របស់សម្ដេចនឹងសម្រួលដល់ការទទួលព័ត៌មានរបស់ពលរដ្ឋ។
បច្ចុប្បន្នប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលែនស្គី ដែល Channel Telegram របស់គាត់មានអ្នកតាមដានជាង ៩០ម៉ឺននាក់ទទួលបានលេខដែលមានអ្នកតាមដានច្រើនបំផុត។
សម្ដេចតេជោថា៖ «ឥឡូវនេះបន្ទាប់ពីប្រធានាធិបតីគឺមកដល់ខ្ញុំ។ ខ្ញុំនឹងឡើងបន្តទៀតដោយសារមានសមាជិកគណបក្សប្រជាជនជាច្រើនទៀតដែលនឹងបន្តដើម្បីទទួលសារពីប្រធានគណបក្ស»។
នាយករដ្ឋមន្ត្រីកម្ពុជាក៏នឹងដាក់បញ្ជូលរឿងភាគកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីណ៍ក្នុង Channel Telegram របស់សម្ដេច ដើម្បីសម្រួលដល់ពលរដ្ឋអាចមើលតាមទូរស័ព្ទបានផងដែរ។
Channel Telegram របស់សម្ដេចទើបនឹងបង្កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ៕