ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអភិបាលខេត្តនានាគិតឡើងវិញពីការសាងសង់ផ្លូវដែលមានគុណភាពជាជាងត្រឹមតែដូរឈ្មោះផ្លូវ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដូរឈ្មោះនេះមិនត្រឹមបង្កការលំបាកដល់ពលរដ្ឋក្នុងការកត់សម្គាល់ផ្លូវនោះទេ សូម្បីសម្ដេចដែលជានាយករដ្ឋមន្ត្រីក៏មិនដឹងឈ្មោះផ្លូវដែលអភិបាលខេត្តទាំងនោះប្ដូរផង។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ៕