ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថា ៨០ភាគរយនៃការយល់សប្ដិរបស់សម្ដេច គឺការឈឺចាប់ដែលកើតឡើងក្នុងសម័យខ្មែរក្រហម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា របួសផ្លូវកាយអាចព្យាបាលជា តែរបួសផ្លូវចិត្តមិនអាចនោះទេ។ សម្ដេចបន្ថែមថា ក្នុងរយៈពេល ៤៤ឆ្នាំនៃការកាន់អំណាច ភាគច្រើននៃការសុបិន្តរបស់សម្ដេចគឺការឈឺចាប់ក្នុងអតីតកាលដែលបង្កឡើងដោយខ្មែរក្រហម។

ថ្លែងក្នុងពីធីសម្ពោធរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការឈឺចាប់របស់សម្ដេចដោយសារកូនប្រុសដំបូងរបស់សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន កំសត់ បានបាត់បង់ជីវិតដោយសារការធ្វេសប្រហែសរបស់ពេទ្យ និងភាពគ្មានមនោសញ្ចេតនារបស់ក្រុមខ្មែរក្រហមធ្វើលើក្រុមគ្រួសារសម្ដេច។

សម្ដេចតេជោថា៖ «រឿងរ៉ាវពីរនាក់ខ្ញុំនេះពិតជាពិបាកការវាយប្រហារនេះគឺវាធ្ងន់ធ្ងរពេកសម្រាប់ផ្លូវចិត្ត»។

កូនប្រុសសម្ដេចតេជោ ហ៊ុន កំសត់ បានទទួលមរណភាពនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ បន្ទាប់ពីប្រសួតបានប៉ុន្មាននាទី ដោយសារគ្រូពេទ្យបានធ្វើឱ្យរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី។

រៀងរាល់ពេលដែលសម្ដេចតេជោនឹកដល់ការស្លាប់របស់ទារក «ហ៊ុន កំសត់» ទឹកភ្នែកសម្ដេចហូរចេញមក គឺជាទឹកភ្នែកនឹកដល់កូន ជាទឹកភ្នែកដែលលើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពតសម្លាប់។ ទឹកភ្នែកនេះហើយដែលបញ្ជាក់ពីការអត់ធ្មត់របស់សម្ដេចរង់ចាំឱកាសដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក