ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោថា ក្ដីស្រឡាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគឺគ្មានថ្ងៃប្រែ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសារភាពថា សម្ដេចបានស្រឡាញ់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាំងពីដំបូង ត្បិតតែពេលនោះសម្ដេចហាក់បីដូចជាមានអារម្មណ៍ខឹងទៅលើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដោយ។

ថ្លែងនៅក្នុងពិធីសម្ពោធរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា៖ «ខ្ញុំធ្លាប់បានសារភាពហើយថាពេលដែលខ្ញុំបានជួបរ៉ានីគឺខ្ញុំស្រឡាញ់គេពិត។ ហើយអ្នកទាំងអស់គ្នាអាចសួរគាត់ថាពេលដែលគាត់ជួបខ្ញុំគាត់ស្រឡាញ់ខ្ញុំឬអត់?»

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតមកដល់ពេលនេះគឺមានរយៈពេល ៤៥ឆ្នាំហើយ។

បើទោះបីចំណងស្នេហ៍រវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុកាលជិតកន្លះសត្សវត្សហើយក្ដីតែការស្រលាញ់ ការយកចិត្តទុកការ ការលេងសើច ថែរក្សាគ្នារវាងសម្ដេចទាំងពីរគឺមានជានិច្ច។

សម្ដេចតេជោតែងបង្ហាញនូវក្ដីគោរពស្រលាញ់ដល់ភរិយាជានិច្ចដោយសម្ដេចតែងប្រើពាក្យថាបែបលេងសើចថា «ខ្លាចប្រពន្ធ»។ សម្ដេចថាមានតែប្រពន្ធទេដែលដឹងនិងយល់ពីប្ដី យកចិត្តទុកដាក់ដល់ប្ដី ថែទាំគ្រួសារ ដែលប្ដីទាំងអស់គួរគោរពស្រលាញ់ប្រពន្ធរបស់ខ្លួន។

ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។

ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក