
សម្ដេចតេជោថារឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មីបង្កប់នៅប្រវត្តិសាស្ត្រដែលមិនបានដឹងមួយចំនួន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានលើកឡើងថា ខ្សែភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីដែលនឹងចាប់បញ្ចាំងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខគឺជាខ្សែភាពយន្តភាគរឿងពិតរបស់សម្ដេចតេជោនិងបានបង្កប់នូវប្រវត្តិសាស្រ្តមួយចំនួនដែលមិនបានដឹង។
សម្ដេចតេជោបានថ្លៃនៅក្នុងពិធីសម្ពោធរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣នេះដែលបានលើកឡើងពីប្រវត្តិមួយចំនួន ដែលអាចធ្វើជាឯកសារនិងប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។
សម្ដេចតេជោថា៖«វាពាក់ព័ន្ធរួមមិនមែនរឿងដាច់ដោយឡែកតែជាទិដ្ឋភាពរួមនៃបញ្ហា។ហើយវាអាចនឹងបន្សល់នូវគេមរតក។ទៅអ្នកជំនាន់ក្រោយយល់ដឹង»។
រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បច្ចុប្បន្នថតបានប្រមាណ៦០% ដែលនឹងគ្រោងចាក់បញ្ចាំងថ្ងៃទៅ២០ មីនាខាងមុខ។ ខ្សែភាពយន្តនេះមានដល់ទៅ៨០ភាគ ដែលមួយសប្តាហ៍នឹងចាក់បញ្ចាំង៣ថ្ងៃ គឺនៅថ្ងៃចន្ទ ថ្ងៃអង្គារ និងថ្ងៃពុធ៕