ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនសង្ស័យជនជាតិចិន-ខ្មែរ ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីផ្ទុះអាវុធនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ ជនសង្ស័យជនជាតិចិន និងខ្មែរចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់ព័ន្ធនឹងករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅត្រង់ចំណុចមុខក្លឹបកំសាន្តអូស្កា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យ ១ក្រុមមានគ្នា ៥នាក់ បានធ្វើសកម្មភាពផ្ទុះអាវុធ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងនោះបានជិះរថយន្តចំនួន ២គ្រឿងរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាទូសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ នៅកាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជាអាវុធខ្លី១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់២ មាន១៤គ្រាប់) សំបកគ្រាប់កាទូស ៥គ្រាប់ និងរថយន្ត ២គ្រឿង ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿងទៀតម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនិតិវិធី និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក