ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Paris Saint Germain ដេញថ្លៃយកកីឡដ្ឋានធំបំផុតរបស់បារាំង

បារាំង៖ ក្លិបបាល់ទាត់ Paris Saint Germain នឹងដាក់ពាក្យដេញថ្លៃពហុកីឡដ្ឋានធំបំផុតរបស់បារាំងគឺកីឡដ្ឋាន Stade de France ខណៈក្លិបកំពុងសម្លឹងរកមើលការរើចេញពីកីឡដ្ឋាន Parc des Princes បច្ចុប្បន្នរបស់ខ្លួន។ អភិបាលក្រុងប៉ារីស លោក Anne Hidalgo បាននិយាយថា កីឡដ្ឋាន Parc des Princes ពុំមែនសម្រាប់លក់ឡើយ ដែលជំរុញឱ្យក្លិប PSG នឹងធ្វើការស្វែងរកជំរើសជំនួសសម្រាប់កីឡដ្ឋានរបស់ខ្លួន។ 

កីឡដ្ឋាន Stade de France ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ World Cup ឆ្នាំ១៩៩៨ និងធ្លាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ៣ដងមកហើយរាប់ចាប់ពីឆ្នាំ២០០០ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំមុនរវាង Liverpool និង Real Madrid ផងដែរ។ កីឡដ្ឋាននេះអាចផ្ទុកទស្សនិកជនបានចំនួន ៨០,០០០នាក់។

អ្នកនាំពាក្យក្លិប PSG បានបញ្ជាក់ថា ត្បិតក្លិបបានដាក់ពាក្យដេញថ្លៃកីឡដ្ឋាន Stade de France ក៏ពិតមែន ប៉ុន្តែជម្រើសនៃការកែលម្អកីឡដ្ឋាន Parc des Princes ក៏ស្ថិតក្នុងគម្រោងរបស់ក្លិបផងដែរ។ កីឡដ្ឋាន Parc des Princes ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាក្រុងប៉ារីស គឺជាទឹកដីរបស់ក្រុម Paris Saint Germain ចាប់តាំងពីការឡើងមកលីគកំពូលនៅឆ្នាំ ១៩៧៤។ 

កាលពីឆ្នាំ២០១៣ PSG បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាក្រុងប៉ារីស ក្នុងការជួលកីឡដ្ឋានរហូតដល់ឆ្នាំ២០៤៣ បន្ទាប់ពីក្លិបបានចំណាយលុយជួសជុល​ និងកែលម្អកីឡដ្ឋានក្នុងកញ្ចប់ទឹកប្រាក់ប្រមាណជា ៧៥លានអឺរ៉ូ។ កន្លងមក ក្លិប PSG ក៏បានប្រកាសប្តេជ្ញាចិត្តក្នុងការកែលម្អកីឡដ្ឋាននេះដោយចំណាយទឹកប្រាក់ប្រមាណ ៥០០លានអឺរ៉ូ ប៉ុន្តែក្នុងលក្ខខណ្ឌលុះត្រាតែក្លិបបានទទួលសិទ្ធិជាម្ចាស់កីឡដ្ឋាននេះ។ 

កីឡដ្ឋាន Stade de France បានបើកសម្ពោធជាផ្លូវការនៅឆ្នាំ១៩៩៨ ជាឆ្នាំដែលបារាំងធ្វើជាម្ចាស់ផ្ទះ World Cup ហើយទីតាំងនេះក៏នឹងប្រើប្រាស់សម្រាប់ប្រភេទកីឡាសំខាន់ៗមួយចំនួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ផងដែរ៕


កីឡដ្ឋាន Stade de France

កីឡដ្ឋាន Parc des Princes


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក