ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាធំបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទ ទី១៣ ខែមីនានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនូវសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថាសមយុទ្ធនេះអាចត្រូវបានគេមើលឃើញថាជា "ការប្រកាសសង្គ្រាម"។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង ដែលបានធ្វើការសាកល្បងអាវុធហាមឃាត់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនេះ ត្រូវបានគេហៅឈ្មោះថាជាខែលនៃសេរីភាព "Freedom Shield" គ្រោងនឹងធ្វើឡើងយ៉ាងហោចណាស់ ១០ថ្ងៃចាប់ពីថ្ងៃចន្ទនេះ ដែលសមយុទ្ធនេះនឹងផ្តោតទៅលើការផ្លាស់ប្តូរបរិយាកាសនៃការការពារសន្តិសុខ ដោយសារតែកាយវិការឈ្លានពានជាបន្តបន្ទាប់របស់កូរ៉េខាងជើង។ យោធាទីក្រុងសេអ៊ូលក្នុងខែមីនានេះក៏បានបង្ហាញថាខ្លួន និងកងកម្លាំងពិសេសរបស់ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំនូវសមយុទ្ធយោធាមួយដែលគេឱ្យឈ្មោះថា "Teak Knife" ដែលសមយុទ្ធនេះក្លែងធ្វើដូចជាការវាយប្រហារទីតាំងសំខាន់ៗមួយចំនួនរបស់កូរ៉េខាងជើង។ 

សមយុទ្ធទាំងអស់នេះហាក់ធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារជាខ្លាំង ដែលបានចាត់ទុកសមយុទ្ធទាំងនេះថារៀបចំឡើងដើម្បីគោលបំណងឈ្លានពានមកលើខ្លួន។ កន្លងមក កូរ៉េខាងជើងបានអះអាងថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនគឺសម្រាប់ការពារខ្លួនប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចយុទ្ធសាស្រ្តចំនួនពីរគ្រាប់ពីនាវាមុជទឹកក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាននេះបានលើកឡើងពី "ជំហរដែលមិនអាចផ្លាស់ប្តូរបាន" របស់កូរ៉៉េខាងជើង ដើម្បីប្រឈមមុខនឹងស្ថានភាពដែលខ្លួនហៅថា "ចក្រពត្តិនិយមអាមេរិក និងកងកម្លាំងអាយ៉ងកូរ៉េខាងត្បូង កាន់តែមានភាពមិនច្បាស់លាស់ក្នុងការធ្វើសមយុទ្ធយោធាប្រឆាំងកូរ៉េខាងជើង"។

កាលពីឆ្នាំមុន កូរ៉េខាងជើងបានប្រកាសខ្លួនឯងថាបានបាញ់មីស៊ីលចំនួនបំបែកកំណត់ត្រា ដោយមេដឹកនាំគីម ជុងអ៊ុន កាលពីសប្តាហ៍មុនបានបញ្ជាឱ្យយោធារបស់លោកបង្កើនសមយុទ្ធដើម្បីត្រៀមសម្រាប់ "សង្រ្គាមពិតប្រាកដ" ណាមួយដែលអាចកើតឡើង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក