ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Biden ចេញមុខការពារប្រព័ន្ធធនាគារអាមេរិក ក្រោយធនាគារធំៗ២ដួលរលំផ្ទួនៗ

អាមេរិក៖ លោកប្រធានាធិបតីអាមរិក Joe Biden នៅថ្ងៃចន្ទនេះ បានថ្លែងជុំវិញវិបត្តិធនាគារដែលកំពុងកើតមានឡើង ដែលនាំឱ្យនិយតករអាមេរិកបានឈានជើងចូលជាមួយនឹងវិធានការសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ក្រោយពីការដួលរលំនៃធនាគារ Silicon Valley និងធនាគារ Signature Bank បានគំរាមកំហែងជារួមចំពោះប្រព័ន្ធធនាគារអាមេរិក។

លោក Joe Biden កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឱ្យតម្រុយ និងណែនាំអំពីបទប្បញ្ញត្តិថ្មីនៃធនាគារធំៗ បន្ទាប់ពីមានការដួលរលំនៃធនាគារធំរបស់អាមរិកដែលមិនធ្លាប់មានរាប់ចាប់តាំងពីការកើតមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៨ ប៉ុន្តែបញ្ហាប្រឈមគឺសភាដែលពុំមានការឯកភាពគ្នា ដែលទំនងជាមិនអាចមានការអនុម័តទៅលើច្បាប់ថ្មីដែលមានភាពតឹងរ៉ឹងជាងមុននោះឡើយ។ 

ក្រុមការងារផ្នែកសេដ្ឋកិច្ចរបស់លោក Biden កំពុងធ្វើការងារជាមួយនិយតករធនាគារកាលពីចុងសប្តាហ៍កន្លងទៅលើវិធានការនេះ ដែលរួមមានការធានាប្រាក់បញ្ញើនៅក្នុងធនាគារទាំងពីរ ការបង្កើតរចនាសម្ព័ន្ធថ្មីដើម្បីផ្តល់ឱ្យធនាគារនូវលទ្ធភាពទទួលបានមូលនិធិសង្គ្រោះបន្ទាន់ជាដើម។ វិធានការនេះទំនងជានឹងអាចជួយឱ្យស្ថានភាពរបស់ធនាគារ Silicon Valley មានភាពធូរស្បើយ និងអាចជួយឱ្យភាគហ៊ុនធនាគារមានការកើនឡើងនាពេលអនាគត ក៏ប៉ុន្តែវិបត្តិដែលកំពុងកើតមាននេះទំនងអាចនឹងជាការសាកល្បងដ៏ធំមួយចំពោះប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក។ 

ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Biden បានបញ្ជាក់ថា ប្រជាជនអាមេរិក និងធុរកិច្ចអាមេរិកអាចមានទំនុកចិត្តថា ប្រាក់បញ្ញើធនាគាររបស់ពួកគេនឹងនៅតែមាន (អាចដកបាន) នៅពេលដែលពួកគេត្រូវការ។ លោកបានធ្វើការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់លើការទទួលខុសត្រូវបញ្ហាដ៏ស្មុគស្មាញដែលកំពុងកើតមានឡើងនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការត្រួតពិនិត្យ និងបទប្បញ្ញត្តិរបស់ធនាគារធំៗ ដើម្បីជៀសវាងកុំឱ្យយើងធ្លាក់ក្នុងស្ថានការណ៍នេះម្តងទៀត។

គួរបញ្ជាក់ថា លោក Biden ដែលមកពីគណបក្សប្រជាធិបតេយ្យ កំពុងជួបនឹងបញ្ហានៃការបែកបាក់ក្នុងសភា បន្ទាប់ពីគណបក្សសាធារណរដ្ឋបានកាន់កាប់សភាតំណាងរាស្រ្តកាលពីខែមករា ហើយបទប្បញ្ញត្តិធនាគារថ្មីរបស់សហរដ្ឋអាមេរិកអាចនឹងប្រឈមនឹងការលំបាកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក