លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោកស្រី Michelle Yeoh ជាតារាស្រីអាស៊ីដំបូងបង្អស់ដែលឈ្នះពាន Oscar

អាមេរិក៖ តារាស្រី មីឆែល យ៉ូ (Michelle Yeoh) បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយនៅថ្ងៃចន្ទ ទី១៣ ខែមីនានេះ ដោយតារាស្រីជនជាតិម៉ាឡេស៊ីរូបនេះបានក្លាយជាតារាស្រីអាស៊ីដំបូងគេបង្អស់ដែលឈ្នះពានតារាស្រីល្អបំផុត នៅក្នុងព្រឹត្តឹការណ៍ Academy Awards ដែលលោកស្រីបានសម្តែងជាតួ Evelyn Wang ក្នុងរឿងបែបកំប្លែង និង Sci-fi "Everything Everywhere All At Once"។

ក្នុងពេលឡើងទទួលពានរង្វាន់នេះ លោកស្រីបានថ្លែងថា៖ "ខ្ញុំចង់ផ្ញើសមិទ្ធិផលនេះទៅឱ្យម្តាយរបស់ខ្ញុំជាពិសេស និងសូមផ្ញើជូនដល់ស្រ្តីជាម្តាយទាំងឡាយជុំវិញពិភពដែលជាវីរនារីដ៏អស្ចារ្យ ត្បិតប្រសិនបើគ្មានពួកគាត់ ក៏ពុំមានវត្តមានអ្នករាល់គ្នានៅទីនេះ ថ្ងៃនេះផងដែរ"។ លោកស្រីបន្តថា៖ "ចំពោះក្មេងៗដែលកំពុងមើលមកខ្ញុំ នេះគឺជាសញ្ញាណបង្ហាញពីក្តីសង្ឃឹម និងភាពអាចទៅរួច។ សមិទ្ធិផលនេះបង្ហាញថា អ្នកត្រូវតែមានក្តីសុបិន្តឱ្យធំ និងធ្វើឱ្យសុបិន្តក្លាយជាការពិត។ ចំពោះស្រ្តី សុំឱ្យកុំឱ្យនរណាម្នាក់បង្អាកអ្នកពីដំណើរទៅកាន់ចំណុចកំពូលរបស់អ្នក"។ 

ក្រៅពីការឈ្នះពានរបស់លោកស្រី Michelle Yeoh ក៏នៅមានក្រុមការងារមួយចំនួនទៀតក្នុងរឿង Everything Everywhere All At Once ដែលទទួលបានពាន Oscar ផងដែររួមមាន លោក Ke Huy Quan ឈ្នះពានជាតួសម្តែងរងប្រុសល្អបំផុត និងតារាសម្តែងស្រី កញ្ញា Stephanie Hsu ឈ្នះពានតួសម្តែងរងស្រីល្អជាងគេបំផុត នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការ នាព្រឹកថ្ងៃចន្ទនេះផងដែរ។ 

គួរបញ្ជាក់ថា ខ្សែភាពយន្ត "Everything Everywhere All At Once" ​បានចូលរួមប្រជែងក្នុងពានរង្វាន់ Oscar ឆ្នាំនេះ ជាប់ជាបេក្ខភាពប្រជែងចំនួន ១១ពានរង្វាន់ និងបានឈ្នះ ៧ ពានរង្វាន់ ដោយរួមមានពានរង្វាន់ Best Picture, ពានរង្វាន់ Best Editing , ពានរង្វាន់ Best Director និងពានរង្វាន់ Best Original Screenplay៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក