ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអរគុណអូស្ត្រាលីដែលបានជួយដល់វិស័យកសិកម្មកម្ពុជារហូតធ្វើឱ្យអង្ករផ្ការរំដួលជាប់លេខ១លើពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់ប្រទេសកម្ពុជាជាពិសេសជំនួយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយដល់វិស័យកសិកម្មរបស់កម្ពុជា។

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Wayatt) នៅវិមានសន្ដិភាព ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការចូលរួមជួយដល់វិស័យកសិកម្មកម្ពុជាតាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវកសិកម្ម Cardi ដែលបានជួយអភិវឌ្ឍន៍ពូជស្រូវផ្ការំដូលកម្ពុជារហូតទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក។

គួរឱ្យដឹងដែរថាក្នុងវេទិកាស្រូវអង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេទិការនេះបានជ្រើសរើស «អង្ករផ្ការំដួលកម្ពុជា» ជាប់ជា «អង្ករល្អដាច់គេ» ដែលនេះជាលើកទី៥ហើយដែលអង្ករកម្ពុជាទទួលបានជ័យលាភីនេះ។

អង្ករកម្ពុជា ធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន៤លើករួចមកហើយ ដោយឈ្នះ ៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣ និង២០១៤ និងចុងក្រោយក្នុងឆ្នាំ២០១៨ នៅប្រទេសវៀតណាម។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Wayatt) បានលើកឡើងថាលោករីករាយដែលបានមកធ្វើការជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងបានប្ដេជ្ញាពង្រឹងទំនាក់ទំនងចំនួន៩វិស័យជាមួយកម្ពុជារួមមាន ពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ទំនាក់ទំនងអ្នកវិនិយោគ ជំរុញអភិវឌ្ឍវិស័យកសិកម្ម សុខាភិបាល ដោះមីន សង្គមកិច្ច ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ការពារជាតិ និងការពារឧក្រិដ្ឋកម្មឆ្លងដែន។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អូស្ត្រាលីដែលបានជួយដល់កម្ពុជាក្នុងការទប់ស្កាត់និងប្រឆាំងកូវីដ-១៩ នៅកម្ពុជា កិច្ចការងារជួយដោះមីន និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យកសិម្មវិនិយោគនិងវិស័យដទៃទៀតផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក