ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឥណ្ឌា រាយការណ៍ករណីមនុស្សស្លាប់ដោយសារផ្តាសាយបក្សីដំបូងបង្អស់

ឥណ្ឌា៖ កុមារាវ័យ ១១ឆ្នាំម្នាក់ ត្រូវបានស្លាបប់ដោយសារវីរុសផ្តាសាយបក្សី (H5N1) ដែលករណីស្លាប់នេះគឺជាករណីដំបូងបង្អស់របស់ប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី២ ដែលកំពុងតស៊ូប្រយុទ្ធនឹងការរាតត្បាតដោយសារកូវីដ-១៩។

សេចក្តីបញ្ជាក់បន្ថែមពីរដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា ក្មេងប្រុសខាងលើ ត្រូវបានបញ្ជូនចូលក្នុងវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលឥណ្ឌា All India Institute of Medical Sciences តាំងពីថ្ងៃទី០២ ខែកក្កដា និងបានស្លាប់នៅថ្ងៃទី២០ ខែកក្កដាកន្លងទៅ។

មន្រ្តីសុខាភិបាលឥណ្ឌា រួមជាមួយអាជ្ញាធរបានបង្គាប់ឱ្យក្រុមគ្រួសាររបស់អ្នកជំងឺដែលបានស្លាប់នេះ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដោយអាជ្ញាធរបានចាប់ផ្តើមស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបានប៉ះពាល់ជាមួយអ្នកជំងឺ និងក្រុមគ្រួសាររបស់គេ។ 

កន្លងមក ប្រទេសឥណ្ឌាបានរកឃើញករណីផ្ទុះឡើងនូវវីរុសផ្តាសាយបក្សីជាង ១០ករណីក្នុងរយៈពេលជិតពីរទស្សវត្សចុងក្រោយនេះ ប៉ុន្តែយ៉ាងណាមិញ ករណីទាំងអស់ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរសុខាភិបាល និងបសុពេទ្យ ដោយពុំមានការរាយការណ៍ពីករណីឆ្លងមកដល់មនុស្សឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក