ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ២ខែឆ្នាំនេះថយចុះ ៨,៨ភាគរយ

ភ្នំពេញ៖ គិតត្រឹមរយៈពេល ២ខែឆ្នាំនេះ គឺខែមករា និងខែកុម្ភៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ គឺថយចុះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិរយៈពេល ២ខែឆ្នាំនេះ គឺសម្រេចបានជាង ៣,២ពាន់លានដុល្លារ ថយចុះ ៨,៨ភាគរយ បើធៀបនឹង២ ខែឆ្នាំ២០២២។ ចំណែកការនាំផលិតផលពីអន្តរជាតិមកកម្ពុជា គឺសម្រេចបាន ៣,៥ពាន់លានដុល្លារ គឺថយចុះ ៣០,៩ភាគរយ។

កម្ពុជាបាននាំចេញផលិតផលទៅប្រទេសអាមេរិកច្រើនជាងគេ គឺសម្រេចបាន ១,១ពាន់លានដុល្លារ ថយចុះ ២០,២ភាគរយ ហើយការនាំចេញផលិតផលរបស់អាមេរិកមកកម្ពុជាក៏ថយចុះផងដែរ គឺ២៤,៥ភាគរយ ដែលសម្រេចបានតែជិត ៤០លានដុល្លារ។

សម្រាប់ការនាំចេញទៅប្រទេសចិនវិញ គឺសម្រេចបាន ១៩៨លានដុល្លារ គឺថយចុះ ៥,៥ភាគរយ ហើយការនាំចូលមកកម្ពុជាគឺសម្រេចបាន ១,៥ពាន់លានដុល្លារ គឺថយចុះ ១៦,២ភាគរយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក