ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះរាជដំណាក់ក្នុងខេត្តសៀមរាបត្រូវបានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី

សៀមរាប៖ ព្រះរាជដំណាក់ ក្បែរព្រះអង្គចេក ព្រះអង្គចម ដែលឆាបឆេះកាលពីយប់ម៉ោង១០ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ នេះជាការអះអាចរបស់ក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា៖ «សូមប្រកាសជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជ ដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)»

ក្រសួងព្រះបរមរាជវាំង បានបង្ហាញក្តីសោកស្តាយជាពន់ពេក ចំពោះព្រឹត្តការណ៍ដែលបានកើតឡើងកាលពីយប់មិញនេះ។

គូសបញ្ជាក់ថា ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ព្រះមហាក្សត្រខ្មែរ ទ្រង់នឹងគង់ប្រថាប់នៅក្នុងព្រះរាជដំណាក់ខេត្តសៀមរាប ប៉ុន្តែជាអកុសលព្រះរាជដំណាក់នេះត្រូវបានព្រះអគ្គីឆាបឆេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក