លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្តេច ស ខេង លើកឡើងពីសារៈសំខាន់របស់នារីក្នុងការជំរុញការអភិវឌ្ឍជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្រៅពីការចូលរួមការងារក្នុងវិស័យសាធារណៈ នារីមានតួនាទីជាកាតព្វកិច្ចដ៏សំខាន់មួយមិនអាចខ្វះបាន គឺជាអ្នកបង្កើតនូវអ្នកបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់រហូតមានឈ្មោះថា «នារីជាមាតាពិភពលោក»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

សម្តេចក្រលាហោម ស ខេង បានគូសបញ្ជាក់ថាប្រធានបទខាងលើនេះពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។

សម្តេចក្រឡាហោមបានបន្តឱ្យដឹងថា លោកចាត់ទុកការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនានេះ មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជាអ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏បានធ្វើអោយប្រសើរឡើងនូវសមធ៌មយេនឌ័រ និងបរិយាប័ន្ន ដោយដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាព ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តី និងបុរស ប្រកបដោយសមធ៌ម ទាំងនៅក្នុងជួរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងក្រោមឱ វាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយ ក្រសួងមហាផ្ទៃ។

គួរឱ្យដឹងដែរថា ទិវាអន្តរជាតិនារី ៨មីនា ជាការដាស់តឿនក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ចងចាំថានារីមានសិទ្ធិស្មើគ្នាដូចនឹងបុរស និងជាសិទ្ធិបានមកដោយការតស៊ូពុះពារជម្នះឧបសគ្គយ៉ាងលំបាក តាំងពីជាង ១០០ឆ្នាំមុន ទម្រាំនឹងមានការទទួលស្គាល់អំពីគុណតម្លៃរបស់នារីក្នុងការចូលរួមកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក