សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោក ហ៊ុន ម៉ានី សោកស្តាយចំពោះអគ្គិភ័យដែលឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាបយប់មិញ

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី សោកស្តាយដែលបានឃើញព្រះរាជដំណាក់ខេត្តសៀមរាបត្រូវបានអគ្គីភ័យលេបត្របាក់កាលពីម៉ោង១០កន្លះយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី បានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្លូវការដូច្នេះថា៖ «ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ»។

លោកបន្តថា៖ «ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ»

លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍នេះ។

បើតាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ដែលបញ្ជាក់ប្រាប់ EAC News ព្រះរាជដំណាក់ត្រូវបានឆេះកាលពីយប់មិញ ហើយទំហំខូតខាត គឺអាជ្ញាធរមិនទាន់អាចកំណត់ថាគឺបណ្តាលមកពីមូលហេតុអ្វី ហើយខូចខាតអ្វីខ្លះនៅឡើយទេ ខណៈអាជ្ញាធរកំពុងតែស្រាវជ្រាវរកមូលហេតុដែលធ្វើឱ្យកើតមានអគ្គិភ័យនេះ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានបញ្ជាក់ថា ហេតុការណ៍នេះគឺកើតឡើងនៅវេលាម៉ោង១០កន្លះយប់ ហើយអគ្គិភ័យនេះបានរលត់ទៅទាំងស្រុងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក